ការិយាល័យប្រឆាំងគ្រឿងញៀន នៃខេត្តតាកែវ បញ្ជួនជនសង្ស័យ០៣អ្នក ជាប់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនយ៉ាងសកម្មទៅសាលាដំបូងខេត្ត
ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បញ្ជួនជនសង្ស័យ០៣អ្នក ជាប់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនយ៉ាងសកម្មទៅសាលាដំបូងខេត្ត។
ខេត្តតាកែវ៖ នារសៀលថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងការបង្ការ ទប់ស្កាត់បង្រ្កាបរាល់បទល្មើសចោរ លួចឆក់ ប្លង់ក្មេងទំនេីង ប្រើប្រាស់ ជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់ក្នុងមូលដ្ឋានឲ្យដូចភ្លៀវរលឹម និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ។
លោកវរសេនីយ៍ឯក ឈៀង សុន ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងកែវ ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះទិត្យ ម៉ូនីកា ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ០១ម្នាក់ឈ្មោះ ទិត្យ ម៉ូនីកា ភេទស្រី អាយុ ៣៤ឆ្នាំ មានមុខរបរអាជីវករលក់ដូរ(ជាមុខសញ្ញាជួញដូរសកម្ម)ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបកម្លាំងនគរបាលជំនាញដកហូតវត្ថុតាងកន្លែងកើតហេតុរួមមានៈម្សៅក្រាមពណ៌សថ្លា០៤កញ្ចប់ធំ និងម៉ូតូ០៣គ្រឿងដែលមានម៉ាកសេ១២៥ ពណ៌ក្រហមគ្មានស្លាកលេខ០១គ្រឿង ម៉ាកវ៉េសសិនស្លាកលេខលេខភ្នំពេញ 1-CP-0907 ០១គ្រឿង ម៉ាកធូដេស្លាកលេខភ្នំពេញ 1-CW-8386 ០១គ្រឿង។
សូមរំលឹកដែរថា ករណីនេះកើតឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២ និង៣០នាទីរលៀស កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនធ្វើការសាកសួរយកចម្លើយបំភ្លឺពីជនសង្ស័យឈ្មោះ ទិត្យ ម៉ូនីកា រូបគេក៏បានសារភាពថា ថ្នាំញៀនដែលខ្លួនលក់ និងចែកចាយរាល់ថ្ងៃ គឺគេទិញពីឈ្មោះ ធឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ និងទិញពីឈ្មោះ ហួយ សុផល ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ (មុខសញ្ញាជួញដូរសកម្ម)ដោយប្រើរូបភាពឲ្យឈ្មោះ ដួង ពុធបូរ៉ាត់(ហៅពេជ្រ)ជាអ្នកទៅទិញថ្នាំញៀនពីឈ្មោះខាងលើ រួចឈ្មោះ ទិត្យ ម៉ូនីកា ក៏ថ្លឹងចែករំលែកទៅឲ្យឈ្មោះ ដួង ពុធ បូរ៉ាត់ និងឈ្មោះ ប៉ោះ ពាន ដើម្បីចែកចាយបន្ត។រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ និង០០នាទីទើបឃាត់ខ្លួនបានជនសង្ស័យពីរនាក់បន្តទៀតៈ១-ឈ្មោះ ដួង ពុធបូរ៉ាត់ (ហៅពេជ្រ)មុខរបរមិនពិតប្រាកដ 2-ឈ្មោះ ប៉ោះ ពាន មុខរបរមិនពិតប្រាកដ ឃាត់ខ្លួនក្នុងផ្ទះសំណាក់យីហោវឌ្ឍនភាពស្ថិតក្នុងភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ បន្តដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លាចំនួន១២កញ្ចប់(ធំ០៤កញ្ចប់ និងតូច៨កញ្ចប់)ជញ្ជើងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿង។បច្ចុប្បន្នកម្លាំងជំនាញកសាងសំណុំរឿងបញ្ជួនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តតាកែវ៕




