កាស៊ីណូនៅក្រុងព្រះសីហនុត្រូវបានបើកភ្លើងខៀវហើយ

កាលពីខែមេសាកន្លងទៅនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបិទ កាស៊ីណូ សណ្ឋាគា ក្លឹប និឹង មជ្ឍមណ្ឌលកំសាន្តនាៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់នៃការរីរាលដាលនៃជម្ងឺ កូវីត ១៩ ។ ឥលូវនេះកាស៊ីណូនៅក្រុងព្រះសីហនុត្រូវបានបើកភ្លើងខៀវដើម្បីអោយបើកដំណើរការឡើងវិញដោយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាដែលជាអ្នកចាំឃ្លាំមើលដើម្បីធានាសុវត្ថិរបស់ពលរដ្ឋ ត្រូវត្រួតពិនិត្យយ៉ាងជាក់លាក់ដើម្បីអោយរបើកដំណើរការជាជំហានៗ សម្រាប់ការបើកអាជីវកម្មនេះផងដែរ នៅក្នុងប្រទេសកម្ពុជា ហើយក៏មានខ្លះទៀតបានចាប់ផ្តើមអាជីវកម្មររបស់មខ្លួនឡើងវិញរួចហើយដែរ។

កាស៊ីណូទាំងអស់កំពុងត្រូវបានអនុញ្ញាតិឱ្យបើកដំណើរការឡើងវិញក្នុងពេលតែមួយនិងមានមន្ត្រីផ្នែកសុខាភិបាលដើម្បីធ្វើការត្រួតពិនិត្យនិងធានាយ៉ាងច្បាស់ថាគ្មានអត្រាអ្នកឆ្លងជម្ងឺ Covid-19 ឡើយ ។ ខេត្តបន្ទាប់និងត្រូវបានគេរំពឹងថានឹងត្រូវទទួលបានលិខិតដើម្បីអនុញ្ញាតឱ្យបើកដំណើការឡើងវិញនៅក្នុងខែកញ្ញានេះផងដែរ។
កាលពី ២ សប្តាហ៍មុនកាស៊ីណូមានចំនួន ២១ កន្លែងនៅក្នុងក្រុងឆ្នេរព្រះសីហនុបានដាក់សំណើស្នើសុំ និងដើម្បីបើកអាជីវកម្មរបស់ខ្លួនឡើងវិញបន្ទាប់ពីកាផ្អាកការធ្វើអាដើម្បីរបស់ខ្លួនដើម្បីគោរពតាមច្បាប់ក្រសួង និង ការរឹតបន្តឹងនៃការរីករាលដាលជម្ងឺ Covid-19 ផងដែរ។
កាស៊ីណូ QueenCo បានចាប់ផ្តើមប្រតិបត្តិការឡើងវិញកាលពីថ្ងៃទី ៦ ខែសីហានេះផងដែរបន្ទាប់ពីក្រសួងសុខាភិបាលបានពិនិត្យឡើងវិញតាមច្បាប់អត្តរកាល ពីគោលការណ៏ពេញលេញរបស់ក្រសួងដើម្បីទប់ស្កាត់ Covid-19 ។

ហើយដំណើរការភ្ជាប់ជើងហោះហើរជាមួយប្រទេសចិនក៏កំពុងដំណើរការឡើងវិញផងដែរទោះបីជាមានតែយន្តហោះពីរបីគ្រឿងប៉ុណ្ណោះដែលបានចុះចតក្នុងមួយថ្ងៃៗ។ មុនពេលមានវិបត្តិក្រុមហ៊ុនអាកាសចរណ៍ចំនួន ១០ បានប្រតិបត្តិការហោះហើរចេញពីក្រុងព្រះសីហនុដោយហោះហើរទៅកាន់ទីក្រុងចំនួន ១៨ របស់ប្រទេសចិនផងដែរ។

កាស៊ីណូទាំងអស់ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនចាប់តាំងពីថ្ងៃទី ១ ខែមេសាហើយទោះបីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាននិយាយថាអចលនទ្រព្យ និងការសាងសង់នូវសមណង់ធំៗទាំងអស់នឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការចាប់ពីថ្ងៃទី ៣ ខែកក្កដានោះផងដែរ ។

គ្រប់អអគារប្រកបអាជីវកម្មទាំងអស់និងត្រូវត្រួតពិនិត្យដោយក្រសួងសុខាភិបាលដើម្បីធានាថាគ្មានជម្ងឺ Covid-19 និង មានអនាម័យឱ្យបានគ្រប់គ្រាន់ដម្បីសុវត្ថិភាពនៃបរិវេននៃទីតាំងប្រកបអាជីវកម្មនោះផងដែរ។

By: Bonny From:https://agbrief.com