កិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀន ទម្ងន់២០០ គីឡូក្រាមឆ្លងដែន ពីប្រទេសឡាវ មក កម្ពុជា
ដោយអនុវត្តន៍តាមការដឹកនាំ បញ្ជារផ្ទាល់ របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ
ឯកឧត្ដម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោក សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់តាំង ដឹកនាំស្រាវជ្រាវ និងបង្ក្រាប ។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញ(ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង នាយកដ្ឋានស៊ើបការនិងបច្ចេកទេស ដោយមានការសម្របសម្រួលដឹកនាំ ពីឯកឧត្ដមព្រះរាជអជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែន តាមផ្លូវទឹក ។

លទ្ធផល :
១-ចាប់ខ្លួនជនសង្ស៏យ ២នាក់ ភេទប្រុស
២-ចាប់យកវត្ថុតាង :
-សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម។
-ម៉ូតូកង់៣ (ឥណ្ឌា) ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ៕