កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ (JTWG)
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ UNICEFប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ (JTWG) ដើម្បីពិនិត្យមើលរបាយការណ៍វឌ្ឍនភាពស្ដីពីការអនុវត្តថវិកាកម្មវិធីឆ្នាំ២០២០ ដំណើរការនៃការបើកសាលារៀនឡើងវិញ ផែនការឆ្លើយតបទៅនឹងវិបត្តិជំងឺរាតត្បាតសាកលកូវីដ-១៩ វិធានការសុខភាព និងអនាម័យតាមសាលារៀន ព្រមទាំងការអនុវត្តកម្មវិធីមូលនិធិភាពជាកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ (JTWG)ដៃគូសាកលសម្រាប់ការអប់រំ ដំណាក់កាលទី៣ និងទិដ្ឋភាពផ្សេងៗទៀតទាក់ទងនឹងការអប់រំ នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។
នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ បានប្ដេជ្ញាបន្តនិរន្តរភាពអប់រំនៅកម្ពុជា តាមគន្លងធម្មតាបែបថ្មី ដោយដាក់ចេញនូវការសិក្សាតាមអនឡាញ និងការសិក្សានៅក្នុងសាលារៀន ដោយអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុខភាពសិក្សា ទាំងនៅតាមគ្រឹះស្ថានសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ នៅទូទាំងប្រទេស។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍដែលរួមមាន UNICEF UNISCO USAID SIDA និង Word Bank៕







