កីឡាករ​ក្លឹប​ Roma ជួប​ឧបសគ្គ​មួយ​ នៅ​ពេល​ហោះ​ដល់​ដី​អេស្ប៉ាញ

ក្លឹប​អ៊ីតាលី​ Roma បាន​ប្រកាស​នៅ​ក្នុង​បណ្ដាញ​សង្គម​ Twitter នៅ​ថ្ងៃ​នេះ​ ថា​ខ្លួន​នឹង​មិន​អាច​មក​ប្រកួត​ UEFA Europa League វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​នេះ​ទេ​ ដោយ​សារ​តែ​អេស្ប៉ាញ​មិន​ឲ្យ​យន្តហោះ​របស់​ក្លឹប​ខ្លួនចុះចត។

ខាង​ក្លឹប​ Roma នេះ​បាន​និយាយ​ថា​ ៖ ” យន្តហោះ​មក​ពី​ ប្រទេស​អ៊ីតាលី​មិន​ត្រូវ​បាន​ ​ឲ្យ​ចុះ​ចត​នៅ​លើ​ទឹក​ដី​ អេស្ប៉ាញ​​ទេ​ ” ។

ក្នុង​ខណៈ​ប្រទេស​អ៊ីតាលី​ មាន​ការ​រីក​រាល​ដាល​ជំងឺ​កូរ៉ូណា​ យ៉ាង​ខ្លាំង​ដែល​ត្រូវ​បាន​ប្រទេស​នា​នា​ធ្វើ​ការ​ហាម​ឃាត់​ មិន​​ឲ្យ​យន្តហោះ​មក​ពី​ប្រទេស​នេះ​ចុះ​ចត​បែប​នេះ​។

យ៉ាង​ណា​មិញ​ បើ​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក​ ក្លឹប​ Roma នឹង​ត្រូវ​ប៉ះ​ជា​មួយ​ក្លឹប​ Sevilla ក្នុង​ក្របខ័ណ្ឌ​ UEFA Europa League វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ ដោយ​ការ​ប្រកួត​នេះ​នឹង​ប្រព្រឹត្ត​​ឡើង​ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​ដោយ​ផ្ទាល់​នោះ​ឡើយ​៕

ប្រភព៖ ASRoma   ប្រែ​សម្រួល៖  http://news.sabay.com.kh/