កីឡាករបារាំងម្នាក់ ពិន័យមិនឲ្យលេង ៥ឆ្នាំ បន្ទាប់ពីខាំរបស់សំខាន់គូប្រកួត
កីឡាករម្នាក់មកពីក្រុមមិនមែនអាជីពក្នុងស្រុកបារាំង Soetrich ត្រូវទទួលពិន័យ មិនឲ្យចូលរួមការប្រកួតក្នុងស្រុករយៈពេល ៥ឆ្នាំបន្ទាប់ពីកីឡាកររូបនេះបាន ខាំប្រដាប់ភេទគូប្រកួត។
ហេតុការណ៍ខាងលើនេះ កើតឡើងនៅចំណតរថយន្ត បន្ទាប់ការប្រកួតក្រុមមិនអាជីពដូចគ្នានៅក្នុងប្រទេសបារាំង គឺការប្រកួតរវាងក្រុម Soetrich និងក្រុម Terville តាំងពីថ្ងៃទី ១៧ខែវិច្ឆិកា ឆ្នាំ ២០១៩កន្លងមក ហើយទើបតែចែកចាយពេញបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។
មូលហេតុដែលឈានទៅដល់រឿងរ៉ាវខាងលើនេះ គឺដោយតែជនរងគ្រោះគឺកីឡាករមកក្រុមមិនអាជីព Terville បានឃាត់ជម្លោះរវាងជនបង្កហេតុខាងលើ និងកីឡាករម្នាក់មកពីក្រុមរបស់ខ្លួន។ តែជាលទ្ធផលជនបង្កហេតុនេះបានខាំប្រដាប់ភេទរបស់ខ្លួន ដែលតម្រូវឲ្យទៅមន្ទីរពេទ្យភ្លាមៗ និងដេរមុខរបួសរហូតទៅដល់ ១២ថ្នេរហើយត្រូវសម្រាក ៤ថ្ងៃ។
ក្នុងរឿងក្ដីខាងលើនេះ តម្រូវឲ្យជនបង្កដែលមកពីក្រុម Soetrich ទទួលពិន័យ មិនឲ្យចូលលេងការប្រកួត ៥ឆ្នាំ រីឯជនរងគ្រោះមកក្រម Terville ក៏ត្រូវផ្អាកមិនឲ្យលេងចំនួន ៦ខែផងដែរដោយសារប្រព្រឹត្តអំពើហិង្សាជួយឃាត់ជម្លោះខាងលើ៕
ប្រភព៖ Dailymail ប្រែសម្រួល៖ http://news.sabay.com.kh/