កីឡាករ​វ័យ​ក្មេង​ Barca រក​បាន​កំណត់​ត្រា​មួយ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ Ansu Fati បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ ដែល​អាច​រក​គ្រាប់​បាល់​បាន​ ២គ្រាប់​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រកួត​ពាន​រង្វាន់​ La Liga។

កាល​ពី​ការ​ប្រកួត​រវាង​ក្លឹប​ Barcelona និង​ក្លឹប​ Levante ខ្សែ​ប្រយុទ្ធ​វ័យ​ ១៧ឆ្នាំ​នេះ​ បាន​រក​គ្រាប់​បាន​ ២គ្រាប់​ជាប់ៗ​គ្នា​ ដោយ​មាន​ការ​ Assist ​ពី​ខ្សែ​ប្រយុទ្ធ​ Lionel Messi ។

ខ្សែ​ប្រយុទ្ធ​ Fati នេះ​បាន​ស៊ុត​ចូល​លើក​ដំបូង​នៅ​ក្នុង​នាទី​ទី ៣០ម្ដង​និង​ស៊ុត​ចូល​លើក​ទី ២​នៅ​ក្នុង​នាទី​ទី ៣១​ម្ដង​ទៀត​ ដែល​ជា​លទ្ធផល​ ក្លឹប​ Barcelona បាន​ឈ្នះ​ក្លឹប​ Levante ២-១ ។

គួរ​រំលឹក​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ Ansu Fati ទើប​តែ​ចូល​លេង​ឲ្យ​ក្លឹប​ Barcelona នៅ​ឆ្នាំ​ ២០១៩​ប៉ុណ្ណោះ​ដោយ​ទើប​តែ​ចូល​រួម​បាន​ ១៩​ប្រកួត​ហើយ​រក​គ្រាប់​បាល់​ ៥គ្រាប់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ http://news.sabay.com.kh/