កីឡាករ ៦រូបប៉ុណ្ណោះ ដែលរកគ្រាប់បានលើស ៧០០គ្រាប់
បណ្ដាកីឡាករខាងក្រោមនេះជា កីឡាករទាំង ៦រូបក្នុងប្រវត្តិសាស្ត្រ ដែលរកគ្រាប់បាល់បានលើសពី ៧០០គ្រាប់៖
Josef Bican៖ ខ្សែប្រយុទ្ធឆេករូបនេះប្រកបអាជីពពីឆ្នាំ១៩២៨ ដល់ឆ្នាំ ១៩៥៥ និងរកបាន ៨០៥គ្រាប់ ក្នុង ៥៣០ប្រកួត។
Romario៖ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះប្រកបអាជីពពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០០៩ ដោយរកគ្រាប់បាល់បាន ៧៧២គ្រាប់ ក្នុង ៩៩៤ប្រកួត។
Pele៖ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះប្រកបអាជីពពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៧៧ ដោយរកគ្រាប់បាល់បាន ៧៦៧គ្រាប់ ក្នុង ៨៣១ប្រកួត។
Fernc Puskas៖ ខ្សែប្រយុទ្ធហុងគ្រីរូបនេះប្រកបអាជីពពីឆ្នាំ១៩៤៣ ដល់ឆ្នាំ១៩៦៦ ដោយរកគ្រាប់បាល់បាន ៧៤៦គ្រាប់ ក្នុង ៧៥៤ប្រកួត។
Gerd Muller៖ ខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះប្រកបអាជីពពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៨១ ដោយរកគ្រាប់បាល់បាន ៧៣៥គ្រាប់ ក្នុង ៧៩៣ប្រកួត។
Cristiano Ronaldo៖ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះប្រកបអាជីពតាំងពីឆ្នាំ២០០១មក ហើយរកគ្រាប់បាល់បាន ៧១៨គ្រាប់ ក្នុង ១០២៩ប្រកួត៕
ប្រភព៖ Goal ប្រែសម្រួល៖ http://news.sabay.com.kh/