កុកអាចភ្លេចជុង ប៉ុន្តែ ជុងមិនដែលភ្លេចកុក! ដីកាបង្គាប់ឱ្យចាប់ខ្លួនដីកា២ផ្សេងគ្នា ដោយអនុវត្តលើមនុស្សតែ០១នាក់
ខេត្តបាត់ដំបង: ពីថ្ងៃ ពុធ៤កេីត ខែអាសាឍឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងព្រម ទាំងអនុវត្តតាមការណែនាំជំនាញលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀននិងលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកជំនាញនៃអធិការនគរបាលស្រុករុក្ខគីរីដែលមានលោកវរសេនីយទោ ឆាយ ម៉ាប់ ជាអធិការនគរបាលស្រុកបានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០២ដីកា ដោយអនុវត្តលើមនុស្សចំនួន០១នាក់៖
១-ឈ្មោះ ឆាត ចន្ថា ហៅចាស់ ភេទប្រុស កើតឆ្នាំ ១៩៩៩ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០២បទល្មេីសផ្សេងគ្នាគឺ៖
១-ដីកាលេខ៤៤៧ត.ព្រ១៩ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៩ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកជា វណ្ណៈ នៃសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ពីបទ(រំលោភសេពសន្ថវៈ)និងផ្ដន្ទាទោសកំណត់រយៈពេល ០៦ឆ្នាំគិតចាប់ពីថ្ងៃចាប់ខ្លួនបាន ប្រព្រឹត្តនៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ ។
២-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៧ត.ព្រចុះថ្ងៃទី ០១ខែមីនា ឆ្នាំ ២០១៧ដោយចៅក្រមស៊ើបសួរ លោក ជា វណ្ណ: នៃសាលាដំបូងខេត្តបា់ដំបងចោទប្រកាន់ពីបទ(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)ប្រព្រឹត្តនៅចំណុចក្រុមទី ០៣ភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៦ ។
នៅពេលនេះនគរបាលស្រុកបានបញ្ជូនខ្លួនមកកាន់ការិយាល័យជំនាញដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងតាមនីតិវិធី៕(រូបភាពក្រុមអនុវត្តដីកា)