កុមារម្នាក់បានស្លាប់យ៉ាងអណោចអធ័មនៅ ក្នុងអាងទឹកខណ:ពេលម្ដាយទុកឱ្យនៅលេងលើផ្ទះម្នាក់ឯង

ខេត្តត្បូងឃ្មុំ : ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង១៤ :៣០នាទី នៅចំណុចផ្ទះឈ្មោះ សែម សុីណែត ភេទស្រីអាយុ២១ឆ្នាំជាតិខ្មែរ រស់នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

ប្រភពបានឱ្យដឹងថាមុនកើតហេតុឈ្មោះសែម ស៊ីណែត ជាម្ដាយជនរងគ្រោះបានទៅទិញម្ហូប ហើយទុកកូនឱ្យលេងនៅលើផ្ទះតែម្នាក់ឯង
ពេលនោះកុមាររងគ្រោះឈ្មោះអឿន សុខរាជ ភេទប្រុស អាយុ២ឆ្នាំបានដើរលើញ៉ាបចង្រ្កានបាយប្រក់សង្គសី បានផុងធ្លាក់ចូលចំអាងទឹកក្នុងបន្ទប់ឈ្លក់ទឹកស្លាប់តែម្ដង ។

ក្រោយទទួលបានព៏តមានកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលជប់គ្រូពេទ្យមណ្ឌលសុខភាព ចុះដល់កន្លែងកើត ហេតុពិនិត្យស្រាវជ្រាវឃើញថាសព ពិតជាបានស្លាប់ដោយសារធ្លាក់ចូលអាងក្នុងបន្ទប់ទឹកប្រា កដមែន ពុំមាន ពាក់ពន្ធ័និងបទល្មើសព្រហ្មទ័ណ្ឌឡើយ
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិធ្វើបុណ្យតាមប្រពៃណី។