កុំចេះតែហ៊ានឥឡូវ!ទទួលបានខមិនថាមានរំខានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ច ចុះដល់ទីតាំងបង្កសម្លេងភ្លែត

ទោះជាម៉ោង​ ១១:០០នាទីយប់ក្តី​ ក៏ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅតែតាមដាន​ ឆ្លេីយតប​ដោះស្រាយ និងចាត់វិធានការណ៍​ ជូនប្រជាពលរដ្ឋ​ ចំពោះបញ្ហាប្រឈមពីការបង្កសម្លេងរំខានដែលគាត់បានខមិនចូល​ក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។ បន្ទាប់ពីទទួលបានខមិនភ្លាម​ សមត្ថកិច្ចតាមបណ្តាខណ្ឌ​ ប៉ុស្តិ៍តែងតែចុះដល់ទីតាំងបង្កសម្លេងរំខានភ្លាមៗ​ ដេីម្បីធ្វេីការណែនាំ​ អប់រំ​ និងបញ្ឈប់សកម្មភាពបង្កសម្លេងរំខានដោយការជួបជុំផឹកសុី​ ចាក់ធុងបាស់​ ច្រៀងឡូឡា​ ដែលមិនអាយឲ្យអ្នកជិតខាងសម្រាកបានឡេីយ​ ៕