កុំឲ្យគេថាធ្វើបានតែការងារ Design ផ្លែប៉ោមគ្រោងចេញកុំព្យូទ័រ Gaming តែតម្លៃកប់ពពក
ជាការពិតអ្នកប្រើប្រាស់កុំព្យូទ័រ Mac ភាគច្រើន គឺមានគោលដៅចម្បងផ្តោតលើការងារ Design ការងារសរសេរកូដ ឬកាត់តវីដេអូ ដោយសារតែកុំព្យូទ័ររបស់ Apple មានអេក្រង់ច្បាស់ត្រជាក់ភ្នែកនិងកម្លាំងម៉ាស៊ីនគួរសមល្មម។
ដោយគ្មានចំណែកទីផ្សារក្នុងការនាំចេញកុំព្យូទ័រ Gaming ក្រុមហ៊ុនរបស់លោក Tim Cook ក៏បានចុចផែនការណ៍ថ្មី ចង់ផលិតនូវកុំព្យូទ័រ Mac ប្រភេទ Gaming PC ដែលមានតម្លៃដល់ទៅ ៥ ០០០ ដុល្លារ។ នេះបើតាមរបាយការណ៍ពី Patently Apple បានចុះផ្សាយ។


ផែនការណ៍នេះនឹងរុញឲ្យ Apple ចាប់ផ្តើមប្រលូកខ្លាំងក្នុងទីផ្សារកីឡាអេឡិចត្រូនិក eSports ចាប់ពីឆ្នាំក្រោយតទៅ។ ប៉ុន្តែជាចម្ងល់គឺមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយ ថាវាជាប្រភេទកុំព្យូទ័រ Desktop ឬ Laptop ពោលគឺចម្លើយច្បាស់ការរំពឹងអាចលាតត្រដាងនៅខែមិថុនា ឆ្នាំក្រោយនាព្រឹត្តិការណ៍ WWDC៕
ប្រភព៖ tweaktown ប្រែសម្រួល៖ http://news.sabay.com.kh/