កូនឈើជិត២ពាន់ដើមដែលទទួលបានពីអាជ្ញាធរជាតិអប្សរា បានយកទៅដាំដើម្បីអភិវឌ្ឍន៍មូលដ្ឋាន
បន្ទាប់ពីទទួលបានកូនឈើដែលផ្តល់ដោយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ព្រះសង្ឃ រួមនិងសាធារណជនជិតឆ្ងាយ បានរៀបចំពិធីដាំនៅតាមទីតាំងផ្សេងៗ បំណងដើម្បីបរិស្ថាន បង្កើនគម្របព្រៃឈើឡើងវិញ និងជាពិសេសចូលរួមចំណែកអភិវឌ្ឍន៍ជាក់ស្តែងនៅមូលដ្ឋានរៀងៗខ្លួន ដែលសកម្មភាពដាំកូនឈើទាំងនោះមាននៅ៖
១. ព្រះសង្ឃ អាជ្ញាធរ និងអ្នកភូមិចំនួន១៥០នាក់ បានចូលរួមដាំកូនឈើចំនួន៨០០ដើម នៅបរិវេណវត្តឧទុម្ពរ ហៅវត្តល្វា ក្នុងភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
២. កូនឈើចំនួន១០០ដើម បានដាំនៅបរិវេណសាលាបឋមសិក្សាពោធិ៍រស្មីសង្គម ស្ថិតនៅភូមិកំពង់ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
៣. កូនឈើចំនួន២០០ដើម បានដាំនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង។
៤. អ្នកចូលរួមសរុប ២១០នាក់ បានដាំកូនឈើចម្រុះសរុប៥០០ដើម នៅបរិវេណវត្ត ជ័យមុនីវនារាម ហៅវត្តជយោ ស្ថិតនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
៥. ក្រុមយុវជនចំនួន៤០នាក់ បានចូលរួមដាំដើមឈើឥន្ទនេលចំនួន២៥០ដើម លម្អតាមដងផ្លូវនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន







