កូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើង ចាប់ផ្តើមឆ្នាំថ្មីដោយបើកទ្វារទទួលយកកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ

សេអ៊ូល ៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃចន្ទម្សិលមិញបានអំពាវនាវឱ្យកូរ៉េខាងជើងចាប់ផ្តើមឆ្នាំថ្មី ដោយបើកទ្វារទទួលយក កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ស្របពេលដែលទីក្រុងព្យុងយ៉ាង នឹងត្រូវកោះប្រជុំសំខាន់មួយក្នុងគណបក្ស នាសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាគោលនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Yonhap។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោកស្រី Lee Jong-joo បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិម នៃបក្សកាន់អំណាចកូរ៉េខាងជើង ដែលត្រូវគេរំពឹងថានឹងធ្វើឡើងក្នុងសប្តាហ៍នេះ ជាធម្មតានឹងប្រព្រឹត្តទៅសម្រាប់រយៈពេលចន្លោះ១-៤ថ្ងៃ ជាមួយវត្តមានរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

បើតាមលោកស្រី Lee កូរ៉េខាងត្បូងកំពុងរង់ចាំមើលព្រឹត្តិការណ៍នោះ ដែលអាចនឹងមានសារស្តីពីទំនាក់ទំនងអន្តរកូរ៉េ ឬមួយក៏អំពីកិច្ចចរចានុយក្លេអ៊ែរ ហើយកូរ៉េខាងត្បូងសង្ឃឹមថា កូរ៉េខាងជើងនឹងចាប់ផ្តើមឈានជើងចូលឆ្នាំថ្មី តាមរយៈការបើកទ្វារស្វាគមន៍កិច្ចសន្ទនា ក៏ដូចជា កិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online