កូរ៉េខាងត្បូង បានរាយការណ៍ថា មានអ្នកឆ្លងវីរុស Corona ថ្មីចំនួន ២៨០ នាក់បន្ថែមទៀត
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានអ្នកឆ្លងវីរុស Corona ថ្មីចំនួន ២៨០ នាក់បន្ថែមទៀត នៅថ្ងៃអង្គារនេះដែលធ្វេីឱ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសនេះ កេីនឡេីងដល់ ១៧,៩៤៥ នាក់។ ប្រទេសនេះ បានចេញបញ្ជាដល់សាលារៀននិងមត្តេយ្យសាលាទាំងអស់នៅក្នុងតំបន់ក្រុង Seoul ដែលជាលំនៅដ្ឋានរបស់ប្រជាជន
ចំនួនពាក់កណ្តាលនៃប្រជាជនសរុប ៥២ លាននាក់របស់ប្រទេសនេះ ឲ្យបេីកថ្នាក់រៀនតាមប្រពន្ធ័អ៉ីនធេីណែតវិញ ក្នុងឱកាសដែលពួកគេប្រយុទ្ធនឹងការរីករាលដាលនៃវីរុស Corona ៕
