បើករថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលអោយមនុស្ស០៦នាក់រងរបួសធ្ងន់ស្រាល នៅស្រុកថ្មបាំង
កោះកុង÷ នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង ១១និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាលចំនួន០៦នាក់ នៅចំណុចថ្មដំរី ស្ថិតនៅភូមិ ទឹកល្អក់ ឃុំ ជីផាត ស្រុក ថ្មបាំង ខេត្ត កោះកុង។
– រថយន្តម៉ាក Lexus RX 330 ពាក់ផ្លាក់លេខ ភ្នំពេញ 2BF 1060 ពណ៍ប្រផេះ បើកបរដោយជនបរទេសមានឈ្មោះ ប៊ែក ស៊ត ភេទប្រុស អាយុ៣៥ឆ្នាំ ។
១. បូរមី ភេទស្រី អាយុ១៩ឆ្នាំ
២. ម៉េង ជឺ ភេទស្រី អាយុ១៩ឆ្នាំ
៣. កូនប្រុសជនជាតិបរទេសមិនស្គាល់ឈ្មោះអាយុ ០៧ ឆ្នាំ
៤. ជនជាតិចិនភេទស្រីមិនស្គាល់ឈ្មោះ
៥. ជនជាតិខ្មែរភេទស្រីមិនស្គាល់ឈ្មោះ(អ្នករងរបួសធ្ងន់ចំនួន ០២ នាក់ស្រី) ។
ក្រោយកើតហេតុសមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកបូទុមសាគរ។ មូលហេតុ រថយន្តដាច់ហ្រ្វាំងពេលចុះចំណោត។
ចំណែករថយន្តកំពុងរងចាំក្រុមហ៊ុនធានារាប់រងមកស្ទូចយកទៅជួសជុស៕