កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ១៧,១៦៤,៨៤០នាក់ និងកំណើនមនុស្សស្លាប់សរុប…

Worldometer បានចុះផ្សាយថា វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង ៦ពាន់នាក់ គឺចំនួន ៦,៦៤៥នាក់ និងឆ្លងទៅមនុស្សថ្មីក្នុង ១ថ្ងៃដូចគ្នា ជាង ២៨ម៉ឺននាក់ គឺចំនួន ២៨០,៣៩២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។

ប្រេស៊ីល ដែលជាប្រទេសនៅតំបន់អាមេរិកឡាទីន មានមនុស្សស្លាប់ថ្មី និងមានករណីឆ្លងថ្មីនៃវីរុស Covid-19 ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោកក្នុងរយៈពេល ២៤ម៉ោង ដែលគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រេស៊ីលមានមនុស្សស្លាប់ចំនួន ១,៥៥៤នាក់ និងមនុស្សឆ្លងថ្មីចំនួន ៧០,៨៦៩នាក់។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ដដែលនេះ កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ១៧,១៦៤,៨៤០នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន ៦៦៩,១១៧នាក់ ខណៈដែលមនុស្សជាសះស្បើយសរុបក៏បានកើនឡើងដល់ ១០,៦៧៣,៦២៧នាក់ផងដែរ៕