កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨,៦៩៩,៤៣២នាក់ និងមនុស្សស្លាប់សរុប…

កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨,៦៩៩,៤៣២នាក់ និងមនុស្សស្លាប់សរុប បានកើនឡើងដល់ ៧០៤,៣២៤នាក់ ខណៈដែលមនុស្សជាសះស្បើយសរុប ក៏បានកើនឡើងដល់ ១១,៩១៤,៧៨៨នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០នេះ ដែលនេះបើយោងតាម Worldometer។

ប្រភពដដែលបានបន្តថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះ វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង ៦ពាន់នាក់ គឺចំនួន ៦,២៩១នាក់ និងឆ្លងទៅមនុស្សថ្មីជាង ២៥ម៉ឺននាក់ គឺចំនួន ២៥៤,៣០៤នាក់ នៅទូទាំងពិភពលោក។

៣ប្រទេសនៅលើពិភពលោក ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេ ដោយសារវីរុស Covid-19 គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ថ្មី ប្រចាំថ្ងៃចំនួន ១,៣៦២នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ថ្មី ប្រចាំថ្ងៃចំនួន ១,៣៩៤នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ថ្មី ប្រចាំថ្ងៃចំនួន ៨៤៩នាក់៕