កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ដល់ជាង ២១លាននាក់និងកំណើនមនុស្សស្លាប់ សរុបបានកើនឡើងដល់ជាង ៧៥ម៉ឺនាក់
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ វីរុស Covid-19 បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់គឺចំនួន ៦,៣៦១នាក់ និងឆ្លងទៅទៅមនុស្សថ្មីជាង ២៧ម៉ឺននាក់ គឺចំនួន ២៧២,៨៥៨នាក់ នៅជុំវិញពិភពលោក ដែលនេះបើយោងតាម Worldometer។
កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ដល់ជាង ២១លាននាក់គឺចំនួន ២១,០៧៩,៣០៥នាក់ និងកំណើនមនុស្សស្លាប់ សរុបបានកើនឡើងដល់ជាង ៧៥ម៉ឺនាក់ គឺចំនួន ៧៥៣,៤៥១នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ជិត ១៤លាននាក់ គឺចំនួន ១៣,៩១១,៣៧៨នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។
ប្រទេស៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ដោយសារវីរុស Covid-19 ជាង ១ពាន់នាក់ ក្នុង១ថ្ងៃ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ១,២៨៤នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ចំនួន ១,៣០១នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន ១,០០៦នាក់៕
