កំលាំងនគរបាលស្រុកឱរ៉ាល់ និងជំនាញខេត្តបន្ដស្រាវជ្រាវបង្រ្កាបនិងឃាតរថយន្តដឹកឈេីបាននៅក្នុងមូលដ្ឋានភូមិសាស្រ្ដស្រុកឱរ៉ាល់
កំពង់ស្ពឺ ÷ នៅថ្ងៃទី១៧/០៧/២០២០ វេលាម៉ោង១៩ និង១០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ចូលរួមសហការពីរកំលាំងនគរបាលប្រឆាំងបទល្មេីសេដ្ឋកិច្ចខេត្ត បានស្រាវជ្រាវបង្រ្កាបរថយន្តដឹកឈើ ប្រណិតដោយគ្មានលិខិតអនុញ្ញាត ចំនួន ០១គ្រឿង ម៉ាក HYUNDAI ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0180 នៅចំណុចផ្លូវលំគ្រួសក្រហម ចន្លោះគីឡូម៉ែត្រ៤៤-៤៥ស្ថិតក្នុងភូមិយ៉ាងពីស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនអ្នកបើកបររថយន្ដ ឈ្មោះ អុី ផារី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។



យោងតាមការផ្ដល់ចម្លេីយបឋមពីរអ្នកបេីករថយន្ត ម៉ាក HYUNDAI ៥តោន ស្លាកលេខ ពោធិសាត់ 3A-0180 បញ្ជាក់ថា រថយន្ដផ្ទុកឈើជ្រុងប្រភេទឈេីធ្នង់ “ មិនទាន់ដឹងចំនួន “ជារបស់ឈ្មោះ ឆេង ធឿន ភេទប្រុស
អាយុប្រហែល៤០ឆ្នាំ រស់នៅម្ដុំផ្សារកន្ទួត ឃុំសង្កែរសាទប ស្រុកឱរ៉ាល់ ចំណែករថយន្តជារបស់លោក ជឿង ថេង រស់នៅផ្សារកន្ទួតរង្វង់មូលស្រុកឱរ៉ាល់ បន្ថែមពីរនោះអ្នកបេីកបរថា នៅវេលាម៉ោង៩ព្រឹក ថៃ្ងទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅបើករថយន្តនេះពីរផ្ទះឈ្មោះ ជឿង ថេង ស្ថិតនៅភូមិគោកហើ យឆ្ពោះទៅកន្លែងលេីកឈេីភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ទៅជាមួយឈ្មោះ ហៀ ភេទប្រុស នៅភូមិទួលឈើនាង ឃុំសង្កែរសាទប ស្រុកឱរ៉ាល់ ក្រោយលេីកឈេីរួចរាល់ បើកត្រឡប់មកវិញដល់ចំណុចផ្លូវលំចេញភូមិយ៉ាងពីស ឃុំសង្កែសាទប ក៏ត្រូវបានសមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនតែម្តង។



បញ្ជាក់ ៖ ការផ្ដល់ចម្លេីយខាងលេី គឺអ្នកបេីកបរ រថយន្ដដឹកឈើជាអ្នកបញ្ជាក់រៀបរាប់ជូនសមត្ថកិច្ចនគរបាល “ ថាដំណេីររឿងគឺដូចអ្វីដែលបានរៀបរាប់អញ្ចឹង ឡានរបស់ឈ្មោះជឿង ថេង ចំណែកឈេី ជារបស់ឈ្មោះ ឆេង ធឿន “ ករណីបន្ដសមត្ថកិច្ចនគរបាលនិងសហការជាមួយជំនាញរដ្ឋបាលព្រៃឈេី ដេីម្បីធ្វើការវាស់វែងឈេី និងកសាងសំណុំរឿង បញ្ជូនទៅកាន់ អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ៕
ចូលរួមបង្ការ ទប់ស្កាត់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិដេីម្បីរក្សាការពារព្រៃឈេី នៅកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថៃ្ង៩កក្កដា ជា” ពិធីរុក្ខទិវា “


