ក្ដៅៗ! កូរ៉េខាងត្បូងប្រកាសសង្គ្រាមជាមួយ COVID-19 ក្រោយអ្នកឆ្លងកើនជាង ៥ពាន់នាក់
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានប្រកាសសង្គ្រាមប្រឆាំងនឹងកូរ៉ូណាវីរុសនៅថ្ងៃអង្គារទី ៣ខែមីនានេះ ដោយដាក់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ឲ្យប្រចាំការ ២៤ម៉ោង។
/5e5e03ec1b9b9_1583219640_medium.jpg)
ប្រទេសកូរ៉េខាងត្បូងមានការកើនឡើងយ៉ាងឆាប់រហ័សនៃការឆ្លងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ កម្មវិធីជាច្រើនត្រូវបានលុបចោល ឬពន្យារពេលដោយការឈប់សម្រាកនៅសាលា និងមត្តេយ្យត្រូវបានពន្យារដល់ ៣ សប្តាហ៍នៅទូទាំងប្រទេស។ លោក Moon និយាយថារដ្ឋាភិបាលនឹងបញ្ចូលកញ្ចប់ទឹកប្រាក់ជាង ៣០ទ្រីលានវុន (២៥ប៊ីលានដុល្លារ) ទៅក្នុងសេដ្ឋកិច្ចដើម្បីដោះស្រាស្ថានភាពធ្ងន់ធ្ងរដែលកំពុងវាយប្រហារដោយសារការផ្ទុះឡើងជំងឺឆ្លង។ លោក Moon និយាយថា“ ប្រទេសទាំងមូលបានធ្វើសង្រ្គាមជាមួយនឹងជំងឺឆ្លង” ដោយបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលទាំងអស់ធ្វើប្រតិបត្តិការគ្រប់ពេលវេលា។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មកទល់ពេលនេះ កូរ៉េខាងត្បូងបានបញ្ជាក់ពីករណីឆ្លងថ្មីចំនួន ៦០០ ករណីកាលពីថ្ងៃអង្គារ និងមានការស្លាប់ចំនួន ៣ នាក់ទៀតដែលបណ្តាលឲ្យមនុស្សស្លាប់សរុប ២៨ នាក់៕
ប្រភព៖ Channelnewsasia ប្រែសម្រួល៖ http://news.sabay.com.kh/