ក្ដៅៗ ចិនបានឆ្លើយតបទៅវិញថា វៀតណាមគ្មានប្រវត្តិដូនតាមានកោះ នៅដែនសមុទ្រចិនទេ សូមចេញឲ្យឆ្ងាយពីដែននេះ…

ទីភ្នាក់ងារសារព័ត៌មាន VNExpress របស់វៀតណាមនា ពេលថ្មីៗនេះ បានស្រង់ សម្តីលោកស្រី LeThi ThuHang អ្នកនាំពាក្យក្រសួងបរទេ សវៀតណាម ដែលបានថ្លែងនៅក្នុង សន្និសីទសារព័ត៌មានមួយ សំដៅ បញ្ជក់ប្រាប់ទៅទីក្រុងប៉េកាំងថា បើផ្អែកលើច្បាប់ អន្តរជាតិ និងទីតាំង ប្រវត្តិសាស្ត្រ កោះស្ព្រាតលី និងប៉ារ៉ា សែល គឺជាកម្មសិទ្ធិផ្តាច់មុខ របស់វៀតណាម ។
វៀតណាមប្រើច្បាប់ អន្តរជាតិ និងប្រវត្តិសាស្ត្រ ដើម្បីត តាំង ជាមួយចិន ដោយ អះអាងថា ខ្លួនមាន មូលដ្ឋានច្បាប់អន្តរជាតិ និងទីតាំង ប្រវត្តិសាស្ត្រគ្រប់គ្រាន់ ក្នុងការបញ្ជាក់ ថា ដែនកោះធំៗ ចំនួនពីរ និងទី តាំងផ្ទៃសមុទ្រមួយចំនួន ទៀតនៅសមុទ្រចិន ខាងត្បូង គឺជាកម្មសិទ្ធិរបស់វៀត ណាមតាំង ពីដូនតាមក។

ដូចនេះវៀតណាមដាច់ ខាតត្រូវតែ យកដែនកោះធំៗ ចំនួនពីរដែ លចិន បានរំ លោ ភ យកមកវិញ ទាល់តែបាន ទោះប្រើ មធ្យោបាយអ្វីក៏ ដោយ។ អ្នកនាំពាក្យក្រសួងបរ ទេសវៀតណាម រូបនេះ ក៏បាន អំពាវនា វឱ្យគ្រប់ប្រទេសទាំង អស់គោរព និងអនុវត្តឱ្យបា នពេញលេ ញខ្លឹមសារច្បាប់ អន្តរជាតិនានា រួមទាំង ច្បាប់ សមុទ្ររបស់អង្គការសហ ប្រជាជា តិឆ្នាំ១៩៨២។
ក្រសួងការបរទេសវៀតណាម ក៏បានហៅស មយុទ្ធចិន នៅក្នុងសមុទ្រចិនខា ងត្បូងកាលពីកន្លង ទៅថ្មីៗថា «ជាការបំពាន ដែនអធិ បតេយ្យវៀតណា មធ្ងន់ធ្ងរ» ហើយអា ចជះឥទ្ធិពលអាក្រក់ លើទំនាក់ទំន ងរដ្ឋាភិបាល ក្រុងប៉េកាំង ជាមួយស ហគមន៍ អាស៊ាន។ នេះបើយោងតា មការចុះផ្សាយរបស់ ទីភ្នាក់ងា រព័ត៌មាន Reuters ដោយដកស្រង់កំ ណត់ទូត វៀត ណាម ផ្ញើទៅភាគីចិន។
ដោយឡែក ទាក់ទិននឹង ជម្លោះ ដណ្តើម ដែនទឹក និងកោះនៅ ក្នុងសមុទ្រចិនខាង ត្បូងនេះដែរ ក្រុង ប៉េកាំង ធ្លាប់បានព្រ មា នវៀតណាម ច្បាស់ៗថា វៀតណាម កុំធ្វើឆ្អឹងទ ទឹងករ នៅសមុទ្រចិន ខាងត្បូងឲ្យសោះ។ លើ សពីនេះចិនបានស ង្កត់ធ្ង ន់ថា វៀតណាម មិនមាន ជា ប់ពាក់ ព័ទ្ធនៅក្នុង សមុទ្រចិន ខាងត្បូងទេ សូមកុំលូកលាន់។
សូមរំលឹកថា កាលពីដើមខែ មេសា ប្រទេសវៀត ណាមបាននិយា យថា ទូកនេសាទរប ស់ខ្លួនមួ យគ្រឿងត្រូវបានបុ កពន្លិ ចដោយនាវាត្រួតពិនិត្យដែនស មុទ្រចិន។ ហើយប្រទេសចិនបា ននិយាយថា ការ អះអាងរបស់វៀតណាម នៅសមុទ្រចិន ខាងត្បូង គឺខុសច្បាប់ ហើយនឹងត្រូវប រាជ័យ។
ពា ក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យក្រសួងការ បរទេសចិន ធ្លាប់បានអះអាងអំ ពីជំហររបស់ចិនថា ប្រជុំកោះប៉ា រ៉ាស៊ែល ដែលចិនហៅថា“ស៊ីស្ហា” (Xisha) គឺជាទឹកដីរ បស់ចិន ដោយមិន មានជា ប់ជម្លោះអ្វីជាមួ យវៀតណាម នោះទេ ដូច្នេះក្រុងហាន ណូយត្រូវតែប ញ្ឈ ប់ការបំព ងសំឡេងទា ក់ទង នឹងជម្លោះ នៅសមុទ្រចិនខា ងត្បូងនេះត ទៅទៀត ព្រមទាំង “បញ្ឈប់រាល់កា ររំខានដ ល់ប្រតិបត្តិការខួងរ កប្រេង ក្រោមបាត សមុទ្រនៅក្នុងតំ បន់នោះ។
ភាពតានតឹងរវាងចិន និង វៀតណាម បានចាប់ផ្ទុះឡើងខ្លាំង កាលពីខែមុន ក្រោយពីចិនបានចូលទៅខួងរកប្រេងក្រោមបាតសមុទ្រ នៅក្បែរប្រជុំកោះប៉ា រ៉ាស៊ែល ដែលវៀតណា មចាត់ទុកថា ជាតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ ភាពតានតឹងនេះ បានរាលដាលទៅ ជាអំពើកុប្បកម្ម ដុតបំផ្លាញ រោងចក្រចិន នៅក្នុងប្រទេសវៀតណាម រហូតបណ្តាលឲ្យមា នពលរដ្ឋជាចិន ជាច្រើននាក់ត្រូវស្លា ប់ និងរ បួ សផងដែរ។
សូមបញ្ជាក់ដែរថា ប្រតិបត្តិការខួង រកប្រេ ងក្រោមបា តសមុទ្រពីសំណាក់ចិននេះ ក៏ត្រូវទទួល រងនូវកា ររិះគន់ផងដែរពីសំណា ក់ សហរដ្ឋអាមេរិក ដែលចាត់ទុក ថា ជា “ទង្វើប ង្កហេតុ”។ ចំណែក នាយករដ្ឋមន្រ្តី វៀតណាមវិញ បានប្រកាស ថា វៀតណាមពិ ចារណាចាត់វិ ធានការតា មផ្លូវច្បាប់ប្រឆាំង ចិនដាច់ ខាត៕









By : Bonny