ក្ដៅៗ! មកទល់ពេលនេះ អ្នកស្លាប់កើនដល់ ១០៦នាក់ ដោយសារវីរុសកូរ៉ូណា
ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតកូរ៉ូណាដែលមានប្រភពចេញពីទីក្រុង Wuhan ប្រទេសចិន បានកើនដល់ ១០៦នាក់ហើយបើគិតមកត្រឹមថ្ងៃអង្គារនេះ ខណៈដែលមានករណីឆ្លងជំងឺនេះ ១ ៣០០ករណីថែមទៀត។
យោងតាមគណកម្មការសុខាភិបាលខេត្ត Hubei ឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា នៅតំបន់កណ្ដាលនៃការផ្ទុះជំងឺរាលដាលនេះ មនុស្ស ២៤នាក់ថែមទៀតបានស្លាប់ និង ១ ២៩១នាក់ឆ្លងជំងឺ ដែលបណ្ដាលឲ្យចំនួនអ្នកឆ្លងកើនជាង ៤ ០០០ករណីនៅទូទាំងប្រទេស។ វីរុសនេះកំពុងក្លាយជាការគំរាមកំហែងទូទាំងពិភពលោកនៅពេលដែលមានករណីរាប់សិបត្រូវបានបញ្ជាក់នៅក្នុងកន្លែងចំនួន ១៤ ខាងក្រៅប្រទេសចិនដីគោករួមទាំងយ៉ាងហោចណាស់ប្រាំករណីនៅសហរដ្ឋអាមេរិក។
គួរឲ្យដឹងដែរថា កាលពីសប្ដាហ៍មុនអាជ្ញាធរចិន បានធ្វើការបិទទីក្រុង Wuhan ទាំងមូល និងតំបន់មួយចំនួនទៀតនៅក្បែរនោះ ដើម្បីជាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏គួរឲ្យភ័យខ្លាចនេះ ខណៈដែលមន្ទីរពេទ្យចំនួន ២កំពុងត្រូវបានសាងសង់យ៉ាងប្រញាប់ដើម្បីទទួលអ្នកឆ្លងជំងឺ៕
ប្រភព៖ Channelnewsasia ប្រែសម្រួល៖ http://news.sabay.com.kh/