ក្ដៅ! មូលដ្ឋានទ័ពអាមេរិក នៅកេនយ៉ា រងការវាយប្រហារ
នៅប៉ុន្មាននាទីមុននេះ អ្នកនាំពាក្យទាហានអាមេរិកបានប្រាប់សារព័ត៌មាន ABC ថា មានការវាយាប្រហារមួយទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកេនយ៉ា ហើយក៏មានអ្នកចេញមុខប្រកាសទទួលខុសត្រូវហើយដែរ។

បើតាមប្រភពដដែលបានឱ្យដឹងថា ក្រុមឧទ្ទាមនៃប្រទេសសូម៉ាលី al-Shabab ជាអ្នកអះអាងទទួលខុសត្រូវលើការវាយប្រហារមួយនេះ ហើយអាជ្ញាធរកេនយ៉ាក៏បានបើកការតបតវិញ ដោយសម្លាប់ទាហានឧទ្ទាម ៤នាក់។
ហូតមកដល់ពេលនេះ អាមេរិកមិនទាន់បានបង្ហាញព័ត៌មានលម្អិត ជុំវិញការខូចខាតពីការវាយប្រហារមួយនេះទេ។ ចំពោះចំនួនទាហានអាមេរិក ដែលកំពុងតាំងនៅក្នុងមូលដ្ឋានទ័ពខាងលើ ក៏មិនត្រូវបានបង្ហាញច្បាស់ដែរ។
គួរបញ្ជាក់ផងដែរថា ពេលនេះសភាពការណ៍កំពុងតានតឹងខ្លាំង រវាងប្រទេសមួយចំនួន ជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យមជ្ឈដ្ឋាននានាមានការព្រួយបារម្ភថា សង្គ្រាមធំអាចនឹងផ្ទុះឡើង។ ហេតុការណ៍ក្ដៅគគុក កើតឡើងក្រោយពេលអាមេរិកធ្វើឃាតមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់។


ប្រភព៖ https://www.angkorpost.net