ក្នុងខណៈពេល​នេះ​កំពុង​តែ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​សង្កាត់​បឹង​កេងកង​៣

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ប​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​ករណី​អគ្គិភ័យ កំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង ។ នេះ​បើ​យោង​តាម​ផេ​ក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញផ្សាយ​នា​ល្ងាច​ថ្ងៃ​ទី​២២ ខែសីហា​នេះ ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា ខណៈ​នេះ​កំពុង​តែ​មានការ​ភ្ញាក់ផ្អើល ហើយ​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​កំពុង​តែ​ជួយ​ធ្វើការ​ពន្លត់​យ៉ាង​សស្រាក់​ស្រាំ និង​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ក៏​មានការ​ភ័យ​ខ្លាច​ឆេះ​ដល់​ផ្ទះ​របស់​ខ្លួន និង​មាន​អ្នកដំណើរ​បាន​ឈរ​មើល​ផង​ដែរ ។ ករណី​នេះ​ខាងយើង​នៅ​មិន​ទាន់​ដឹង​ថា មក​ពី​មូលហេតុ​អ្វី​ទេ និង​មិនដឹង​ថា ឆេះ​អស់​អ្វីខ្លះ​ដែរ ព្រោះ​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ជួយ​ពន្លត់ ។ ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ៕

By: Bonny From: https://kohsantepheapdaily.com.kh/