ក្នុង១ថ្ងៃបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស២៤ករណី ឃាត់ខ្លួន៦០នាក់
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យចំនួន៦០នាក់ (ស្រី៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៤ករណីទូទាំងប្រទេសកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ។

ក្នុងចំណោមជនសង្ស័យទាំង៦០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៤៦នាក់ និងប្រើប្រាស់ចំនួន១៤នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែមករា រួមមាន ៖ មេតំហ្វេតាមីន (ice) = ៦៤ ,០២ ក្រាម និង៥៣កញ្ចប់តូចក្រាម និងមេតំហ្វេតាមីន(wy) = 0,២៩ក្រាម ។
លទ្ធផលខាងលើមាន៦អង្គភាពដែលបានចូលរួមបង្ក្រាប រួមមាន១-ខេត្តបន្ទាយមានជ័យ ៖ ជួញដូរ១ករណី ឃាត់១នាក់ ប្រើប្រាស់គ្មាន ឃាត់១នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ១៣,៣៧ក្រាម និងWy ០,២៩ក្រាម ។ ២-ខេត្តបាត់ដំបង ៖ ជួញដូរ១ករណី ឃាត់៣នាក់ ប្រើប្រាស់៥ករណី ឃាត់៦នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ៣,២៤ក្រាម។ ៣-ខេត្តកំពង់ចាម ៖ ជួញដូរ២ករណី ឃាត់១០នាក់ ប្រើប្រាស់ ១ករណី ឃាត់១នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ១៤,៤២ក្រាម។ ៤-ខេត្តកំពត ៖ ជួញដូរ២ករណី ឃាត់៧នាក់ ចាប់យកថ្នាំញៀន ice៩,៤៥ក្រាម ។ ៥-ខេត្តកណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ២៣,៥៤ក្រាម និង៦-រាជធានីភ្នំពេញ ៖ ជួញដូរ៧ករណី ឃាត់២៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់៦នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ៥៣កញ្ចប់តូច ៕
ប្រភព៖ https://kohsantepheapdaily.com.kh/