ក្មេងប្រុសអាយុ០២ឆ្នាំ​ លង់ទឹកស្រែស្លាប់ ខណៈម្ដាយអត់ដឹងថាកូនដេីរតាមពីក្រោយ​ឪពុក ពេលទៅស្រែ

ព្រៃនប់៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី មានករណី ក្មេងលង់ទឹកស្លាប់ នៅចំណុចភូមិ ជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្មេងប្រុសមានឈ្មោះ សុខា រតនៈ ភេទប្រុស អាយុ ០២ឆ្នាំ តាមការរៀបរាប់ របស់ឈ្មោះ ណន សុភ័ក្រ្ត ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាម្តាយ បានឲ្យដឹងថា កូនរបស់ខ្លួនបានដើរ តាមពីក្រោយឪពុកទៅមើលស្រែ នៅខាងក្រោយផ្ទះ តែឪពុកមិនបានដឹងខ្លួនថា កូនដើរពីក្រោយ នៅពេលដែលបាត់កូន យូរពេក បាននាំគ្នាដើររកកូន ក៏ប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ ៕