ក្មេងប្រុស០៣នាក់រើសគ្រាប់៦០មីលីម៉ត្រែ០១គ្រាប់ គប់លេងបណ្តាលអោយផ្ទុះរងរបួសធ្ងន់

ខេត្តកោះកុង÷ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៥០នាទី ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក មានករណីក្មេងប្រុស០៣នាក់ ដើរទៅឃ្វៀលសត្វក្របី នៅចំណុចព្រៃធំ រើសបានគ្រាប់៦០មីលីម៉ែត្រ ចំនួន០១គ្រាប់ (គ្រាប់សល់ពីសម័យសង្គ្រាម) យកមកគប់លេង បណ្ដាលអោយផ្ទុះ រងរបួសធ្ងន់ ។

១-ឈ្មោះ ឡូ លុយ អាយុ ១២ឆ្នាំ

២-ឈ្មោះ សាយ សុវណ្ណរ៉ា អាយុ១៣ឆ្នាំ

៣-ឈ្មោះ ជីន អេង អាយុ១៣ឆ្នាំ

ក្មេងប្រុសទាំង០៣នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ (រងរបួសធ្ងន់ ត្រូវរបួសជើងទាំង០៣នាក់)។

ក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួសារ បញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាព

អណ្ដូងទឹក ដោយឃើញរងបួសជេីងធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិស៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online