ក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ ក្នុងចំណោមក្មេង ០២នាក់ ខណៈពេលនាំគ្នាលេងទឹកស្រះ

ខេត្តត្បូងឃ្មុំ: ក្មេងស្រី០១នាក់ ក្នុងចំណោមក្មេង ០២នាក់ បានលង់ទឹកស្លាប់ ខណៈពេលនាំគ្នាលេងទឹករណ្ដៅដី(ទឹកស្រះ) មួយកន្លែងស្ថិតនៅខាងត្បូងភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៤ និង៣០នាទីធ្វើឱ្យអ្នកភូមិឆោរឡោនាំគ្នារាវរុករកទើបឃើញសព តែអនិច្ចាក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

សពឈ្មោះយឿន បញ្ញា អាយុ១១ឆ្នាំជាតិខ្មែរ រស់នៅភូមិទំនប់សែនជ័យឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយពីបានទទួលបានព៌ត័មាន រួចភ្លាមកំលាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគរ ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពគរ និងអាជ្ញាធរមូល ដ្ឋានបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យសព សន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ព្រោះមូលហេតុ លង់ទឹកពិតប្រាកដមែន ។
បន្ទាប់ពីពិនិត្យចប់រួចរាល់ សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។