ក្មេងអាយុ ១៩ខែ ទទួលមេដាយជាន់ខ្ពស់ ជំនួសឪពុកដែលទទួលមរណភាព
ក្មេងប្រុសម្នាក់ទទួលមេដាយលំដាប់កំពូលមួយនៅក្នុងថ្ងៃទី០២ ខែមករានេះ ជំនួសឪពុករបស់គេ ដែលជាអ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តម្នាក់ទទួលមរណភាពក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃកាលពីពេលកន្លងទៅ។
ឈរក្នុងឥរិយាបថស្ងៀមស្ងាត់ លាយឡំនឹងទុក្ខសោក កុមារា Harvey Keaton ដែលមានវ័យ ១៩ខែ បានទទួលមេដាយ ក្នុងឈុតពន្លត់អគ្គិភ័យជនបទរបស់អូស្ត្រាលី នាពិធីបុណ្យសព ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison។
/5e0debdeb776c_1577970600_medium.jpg)
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី
ឪពុករបស់គេជាមនុស្សម្នាក់ ក្នុងចំណោមជនស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ៣នាក់ ដែលបានបាត់បង់ជីវិត អំឡុងពេលដែលដើមឈើ ដែលរោលរាលដោយភ្លើងឆេះ រលំនៅលើរថយន្តពន្លត់អគ្គិភ័យរបស់ពួកគេ។
សាកសពរបស់ឪពុករបស់ Harvey ត្រូវបានដាក់នៅក្នុងរថយន្តដឹកសាកសព ដោយអមជាមួយនឹងការគោរពពីសំណាក់អ្នកពន្លត់អគ្គិភ័យដទៃទៀតផងដែរ។
ក្នុងឧប្បត្តិហេតុនៃភ្លើងឆេះព្រៃក្នុងរដ្ឋ New South Wales និង Victoria នៃប្រទេសអូស្ត្រាលីនេះ មានមនុស្សចំនួន ៨នាក់បានស្លាប់ ខណៈមនុស្សជាង ១៨នាក់បានបាត់ខ្លួន៕
/5e0debde7a272_1577970600_medium.jpg)
ប្រភព៖ Channelnewsasia ប្រែសម្រួល៖ http://news.sabay.com.kh/