ក្មេងទំនើង០៨នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ករណីកាប់គ្នាយកស្លាកលេខម៉ូតូ
នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយជំនាញឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធនឹងករណីក្មេងទំនើងកាប់គ្នាយកស្លាកលេខម៉ូតូទៅវិញទៅមក។ វត្ថុតាំងដកហូតរួមមាន ៖ ស្លាកលេខម៉ូតូចំនួន ០២ គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕