ក្របួច.កបានស្រេច ​ជនកាត់​ទ្វារ​ស័ង្កសី​​លួច​​​ទូរស័ព្ទ​​​ជិត​៨០​គ្រឿង

​ខេត្តបាត់ដំបង ​៖ យោង​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សមត្ថ​កិ​ច្ចបាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មក​រា ដែល​ពាក់ព័ន្ធ​នឹង​ករណី​ចូល​លួច​ទូរស័ព្ទ​អស់​ជិត​៨០​គ្រឿង នៅ​ក្នុងស្រុក​សង្កែ កាលពី​​​ថ្ងៃមុន ​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ផ្ដល់​ព័ត៌មាន​បឋម​ថា ជនសង្ស័យ​ឈ្មោះ វ៉ន​ឡា​វ៉ាន់ ណាលិ ភេទប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។ ជន​នោះ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញស្នងការ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន​ផង ក្រោយ​ពី​ស៊ើបអង្កេត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល២​ថ្ងៃ​កន្លង​ទៅ​នេះ​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន កម្លាំង​ជំនាញ​ដកហូត​បាន​ទូរស័ព្ទ​ប៉ុន្មាន​គ្រឿង​ផង​ដែរ ដែល​ជា​វត្ថុ​តាង ​។ ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​តែ​សួរនាំ​ជន​ដៃដល់​រូប​នេះ ដើម្បី​ស្វែងរក​វត្ថុ​តាង​ដទៃ​ទៀត​និង​បក្សពួក​។

សូម​បញ្ជាក់​ថា កាលពី​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ មក​រា ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្ក​ង់​វិល ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើ​កន្ត្រៃ​កាត់​ទ្វារ​ស័ង្កសី​ចូល​លួច​យក​ទូរស័ព្ទ​គ្រប់​ម៉ាក​អស់​ជិត​៨០​គ្រឿង និង​សម្ភារ​មួយ​ចំនួន រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​យ៉ាង​ស្វិតស្វាញ​អស់​រយ​:​ពេល​២​ថ្ងៃ ទើប​កម្លាំង​ជំនាញ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ វ៉ន​ឡា​វ៉ាន់ ណាលិ អាយុ​២២​ឆ្នាំ​។

ប៉ុន្តែ​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​ទូរស័ព្ទ​ដែល​ជា​វត្ថុ​តាង​បាន​តែ​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ ខណ​:​រាប់​សិប​គ្រឿង​ទៀត ត្រូវ​ជន​នេះ​កំពុង​លាក់បាំង​នៅឡើយ​។ ទោះ​យ៉ាងណា បើ​តាម​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​នេះ​បន្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

ប្រភព​​​៖ https://kohsantepheapdaily.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online