ក្រសួងការងាររង់ចាំជួបដោះស្រាយជាមួយ អតីតបុគ្គលិកណាហ្គាវើលដ៍ អំពីការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងរង់ចាំជួបដោះស្រាយជាមួយតំណាង ឬអតីតបុគ្គលិក នៅក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត អំពីការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ដើម្បីបន្តការពារឱ្យបាននូវផលប្រយោជន៍ស្របច្បាប់ របស់បងប្អូនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ដែលកំពុងធ្វើការតវ៉ា ក្រសួងបានត្រៀមទទួលជួប ជាមួយតំណាង ឬបងប្អូនអតីតបុគ្គលិក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ការងាររបស់ក្រុមហ៊ុនជូនដល់បងប្អូនអតីតបុគ្គលិក នៅទីស្តីការក្រសួង។

ជាថ្មីម្តងទៀត ក្នុងគោលបំណងឈានទៅបញ្ចប់ករណីវិវាទនេះ ក្រសួងការងរ បានអំពាវនាវដល់តំណាង ឬ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ដែលកំពុងធ្វើការតវ៉ាដោយលើកមូលហេតុថា និយោជក បានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់ខ្លួនមិនត្រឹមត្រូវតាមច្បាប់ សូមអញ្ជើញមកក្រសួងនៅរៀង រាល់ម៉ោងធ្វើការ ឬតាមរយៈទូរស័ព្ទលេខ ០១២ ៨៧២ ១៦១/០៩២ ៨៨៨ ៥៨៥/០៨៧ ៥២៥ ៦៥៦ ដោយ ផ្ដល់នូវព័ត៌មានអំពីប្រាក់ឈ្នួល, ប្រាក់អត្ថប្រយោជន៍ដែលខ្លួនធ្លាប់ទទួលបាន, រូបមន្តគណនា និងមូលដ្ឋាន គណនាដែលខ្លួនចង់បាន ដើម្បីក្រសួងធ្វើការផ្ទៀងផ្ទាត់ឡើងវិញ។

ក្រសួងនឹងបង្គាប់ឱ្យនិយោជកធ្វើការទូទាត់ សំណងបន្ថែមដល់បងប្អូន ក្នុងករណីដែលក្រសួងទទួលបានព័ត៌មានពេញលេញ ហើយរកឃើញថា មានភាព លម្អៀងក្នុងការគណនាពិតប្រាកដមែន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online