ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅខេត្តសៀមរាប

(ភ្នំពេញ) គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ មានកិត្តិយស សូមជូនដំណឹងដល់លោក លោកស្រី នាងកញ្ញា ដែលជាគ្រូបង្រៀនផ្នែកវិជ្ជាជីវៈទេសចរណ៍ អ្នកគ្រប់គ្រង និងបុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មភោជនីយដ្ឋាន (Food and Beverage Services) ក្នុងខេត្តសៀមរាប ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមពង្រឹង និងលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈដល់អ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋាន ឲ្យមានគុណភាពខ្ពស់បន្ថែមទៀតព្រមទាំងទ្រទ្រង់ដល់ការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងបរិបទនៃការស្តារវិស័យទេសចរណ៍ឡើងវិញ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) សូមប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីទាំងពីរភេទចំនួន ៣០រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) ចាប់ពីថ្ងៃទី២១-២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Spoonខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលខាងលើនឹងផ្តល់នូវចំណេះដឹង និងជំនាញអំពីវិធីសាស្ត្របង្រៀន (Teaching Methodologies) បន្ថែមដល់អ្នកជំនាញទេសចរណ៍ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈរួមមាន៖ (១) ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (Competency Based Training) (2) វិធីសាស្ត្របង្រៀន HHIT ដូចជា៖ វីធីសាស្ត្រប្រើវីដេអូ កាត់រូបភាព បទបង្ហាញ ការសម្តែងតួ ពិភាក្សាក្រុម គំនូរផ្ទាំងរូបភាព និងការអនុវត្តផ្ទាល់ និង(៣) ការរៀបចំផែនការ និងសម្ភារៈឧបទ្ទេសបង្រៀន ដែលសិក្ខាកាមនឹងត្រូវបានវាយតម្លៃសមត្ថភាពក្រោយការបណ្តុះបណ្តាល ដើម្បីក្លាយជាគ្រូបង្គោល ហូកា ប្រចាំខេត្តសៀមរាប និងមានលទ្ធភាពផ្តល់ការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដល់បុគ្គលិកក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។

បេក្ខជន បេក្ខនារីទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ លើវគ្គបណ្តុះបណ្តាលខាងលើ អាចដាក់ពាក្យផ្ទាល់មកកាន់ ៖

 គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ តាមរយៈតំណភ្ជាប់៖ Trainer Registration Form (kobotoolbox.org) ឬលោក ផន សុភ័ក្រ លេខទូរស័ព្ទ៖ ០៧៨ ២១៤ ២៤៥

 ក្លឹបបណ្តុះបណ្តាលធនធានមនុស្សខេត្តសៀមរាប (Siem Reap HR Club) លេខទូរស័ព្ទ៖ ០៨៥ ៧៧៧ ៣០៣/ ០១២ ៩៣៣ ១២៧ និងអ៊ីម៉ែល៖ [email protected] ដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប (CV) និងលិខិតបញ្ជាក់ការងារបច្ចុប្បន្ន។

កាលបរិច្ឆេទឈប់ទទួលពាក្យថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online