ក្រសួងធនធានទឹក និងជានាយក PMU-ADB and WB MOWRAM ប្រជុំស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍លើវិស័យថាមពលអគ្គីសនី ពីឆ្នាំ២០២១-២០៤០ 

ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានអញ្ជើញចូលរួមប្រជុំ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍លើវិស័យថាមពលអគ្គីសនី ពីឆ្នាំ២០២១-២០៤០ ដែលអង្គប្រជុំនេះបានប្រព្រឹត្តទៅក្រោមអតិបតីភាពរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល MME នៅទីស្តីការក្រសួងរ៉ែ និងថាមពល។

នាពេលនោះដោយបានទទួលនៅការចង្អុលបង្ហាញទិសដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកមតិថា ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមធ្វើការគាំទ្រលើពង្រៀងផែនការការងារមេរយៈពេលវែងអភិវឌ្ឍន៍លើវិស័យថាមពលអគ្គីសនីនៃក្រសួងរ៉ែ និងថាមពលនេះ តែត្រូវសហការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំដើម្បីធានាបានលើសន្តិសុខទឹកក្នុងការបញ្ជាទឹក ប្រើប្រាស់ទឹក និងគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព មានប្រសិទ្ធភាពខ្ពស់ និងមានសមធម៌។ ក្រសួងទាំងពីរគប្បីសហការណ៍គ្នាក្នុងកម្រិតខ្ពស់ធ្វើការកសាងអាងទឹកឲ្យបានច្រើនក្នុងតំបន់អាងទន្លេទាំងប្រាំសម្រាប់ធ្វើការទប់ទល់នឹងបម្រែប្រួលអាកាសធាតុ និងបាតុភូតធម្មជាតិគ្រប់ប្រភេទទាំងអស់ឈានទៅបម្រើជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបំពេញឲ្យតម្រូវការលើគ្រប់វិស័យប្រកបដោយសុវត្ថិភាពល្អប្រសើរ។

យោងតាមបណ្តាលបុព្វហេតុខាងលើនេះ និងតាមតម្រូវការចាំបាច់ដ៏ច្រើនរបស់ប្រទេសកម្ពុជា និងដោយបានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រី ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងដឹកនាំ និងបញ្ជាផ្ទាល់ក្នុងកិច្ចសហប្រតិបត្តិការណ៍យ៉ាងជិតស្និតជាមួយនឹងដៃគូរអភិវឌ្ឍក្នុង និងក្រៅប្រទេសទាំងអស់ធ្វើការអនុវត្តផែនការការងារវិនិយោគរយៈពេលវែងលើកិច្ចការអភិវឌ្ឍន៍គ្រប់គ្រោងវិស័យធនធានទឹក និងឧតុនិយម ក្នុងអាងទន្លេទាំងប្រាំខាងលើសម្រេចបានជាបណ្តើរៗតាមបេសកកម្ម និងចក្ខុវិស័យរបស់ក្រសួង។

ក្នុងពេលនោះមានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រីតំណាងឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាច្រើនរូបទៀត ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online