ក្រសួងធនធានទឹក អនុញាតឲ្យ​ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB ធ្វើ​ទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តទំនប់អាងកំពីងពួយ

ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមបានសម្រេចធ្វើការអនុញាតឲ្យធនាគារចំនួនពីរគឺធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB បើកប្រតិបត្តិការកិច្ចការទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តទំនប់អាងកំពីងពួយដើម្បីធានាឲ្យអាងទឹកមួយនេះសម្រេចបាននូវសុវត្ថិភាពទឹកលើពហុវិស័យខ្ចប់វិចទឹកទុកបានច្រើនជាងចំនួន ១២០ លានម៉ែត្រគូប ទប់ទល់បាននឹងបម្រែបម្រួលលអាកាសធាតុ ទប់ទល់បាននឹងគ្រោះទឹកជំនន់ទឹកភ្លៀងមកតំបន់អូរដូនតា តំបន់ប៉ៃលិន និងពីគ្រប់ច្រកនៃតំបន់ព្រំដែនបានដល់ចំនួន ៣០០ ម៉ែត្រ​គូបក្នុងមួយនាទី​ និងការគិតគូរមួយទៀតដ៏សំខាន់ក្នុងបណ្តាបេសកកម្មដ៏ច្រើនរបស់ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមនោះគឺប្រព័ន្ធធារាសាស្រ្តទំនប់អាងកំពីងពួយត្រូវតែធ្វើការស្រោចស្រពឲ្យបានច្រើនដងក្នុងមួយឆ្នាំៗលើវាលស្រែតេជោសែន។

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM ដែលជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ សហការីជាតិ និងអន្តរជាតិ អស់លោកមន្រ្តីបច្ចេកទេសដែលបានអញ្ជើញមកពីគ្រប់អង្គភាពចំណុះឲ្យក្រសួងធនធានទឹក និងឧតុនិយម និងលោកប្រធានអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមនៃខេត្តបាត់ដំបង និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF បានអញ្ជើញធ្វើការដឹកនាំក្រុមបេសកកម្មរបស់ ADB ដែលបានអញ្ជើញមកពីស្នាក់ការកណ្តាលនៃស្ថានតំណាងរបស់ ADB ប្រចាំទីក្រុង Manila ប្រទេស Philippines ចុះធ្វើការត្រួតពិនិត្យលើវឌ្ឍនៈភាពនៃការដ្ឋានទំនប់អាងកំពីងពួយក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online