ក្រសួងបានប្រកាសចេញនូវសេក្តីសម្រេចថ្មីស្តីពីការពន្យាពេលក្នុងការផ្ទេរកម្មសិទ្ធយានយន្តរហូតដល់…….

កាលពីពេលថ្មីនេះក្រសួងសាធារណះការ និង ដឹកជញ្ជូន បានចេញនូវសេចក្តីប្រកាសទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានរថយន្តទាំងអស់ និង ការផ្ទេរកម្មសិទ្ធរថយន្តដែលបានទិញតៗគ្នាពីម្ចាស់មួយទៅម្ចាស់មួយទៀត រឺ ពុំស្គាល់ម្ចាស់ដើម ដើម្បីមកដាក់ពាក្យស្នើរសុំអោយបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០​ ។​

មកដល់ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០២០ យោងទៅតាមការចូលរួមប្រជុំលើសេក្តីសម្រេចរបស់ ក្រសួង សាធារណះការ និង ដឹកជញ្ជូន បានធ្វើការកែរសម្រួលឡើងវិញក្នុងការប្រកាសដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមចុងខែ កញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ។ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការកាត់ឈ្មោះ រឺ​ ផ្ទេរកម្មសិទ្ធិ ដែលមិនអោយមានភាពស្មុកស្មាញដល់ពលរដ្ឋឡើយ នៅពេលដែលពលរដ្ឋទៅដាក់ពាក្យស្នើសុំកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដែលមិនស្គាល់ប្រភពនៃម្ចាស់ដើម ។ ក្រសួងសាធារណការនិងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងក្រើនរំឮកសារជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី​ ៣០ ខែ កញ្ញា ឆ្នាំ ២០២០ ខាងមុខនេះ។ អាស្រ័យដូចបានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំរបស់ ក្រសួងសាធារណះការ និង ដឹកជញ្ជូន សូមម្ចាស់កម្មសិទ្ធនៃយានយន្តទាំងអស់រួសរាន់ទៅដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា៕

By : Bonny ប្រភពពី : ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT