ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ ដោយមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ជាប្រធាន និងមានសមាភាពជាអនុប្រធានចំនួន ០២រូប ព្រមទាំងសមាជិក១២រូប។ សម្រាប់ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននេះផងដែរ មានលេខាធិការដ្ឋានមួយជាជំនួយការដែលដឹកនាំដោយនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចដូចខាងក្រោម ៖

ទី១-ធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើកការងារដ្ឋាភិបាលឌីជីថលក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងគ្រប់គ្រងគម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅតាមបណ្ដាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង។

ទី២-សហការជាមួយដៃគូពាក់ព័ន្ធ ទីប្រឹក្សា និងអ្នកជំនាញតាមការចាំបាច់ ដើម្បីរៀបចំកសាងផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពធនធានមនុស្ស។

ទី៣-គ្រប់គ្រងការធ្វើសមាហរណកម្មតភ្ជាប់រវាង ប្រព័ន្ធបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ ជាមួយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទី៤-គ្រប់គ្រងការធ្វើបច្ចុប្បន្នភាព វាយតម្លៃគុណភាពប្រព័ន្ធ និងសម្ភារៈបច្ចេកទេស បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឲ្យសមស្របតាមស្ថានភាពរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក បម្រើដល់ការងារជំនាញ និងការងារផ្ដល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព។

ទី៥-រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីធានាដល់ការងារអនុវត្តប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ការងាររដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

និងទី៦-រៀបចំរបាយការណ៍អំពីលទ្ធផលការងារតាមដំណាក់កាលនីមួយៗ ជូនរដ្ឋមន្ដ្រីដើម្បីជូនជ្រាប ឬស្នើសុំមតិដឹកនាំតាមការចាំបាច់៕ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online