ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពសមាគមមូល​និធិទ្រទ្រង់​សហគមន៍​កម្ពុជា ជាបណ្ដោះអាសន្ន

ភ្នំពេញៈក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់ សមាគមមូលនិធិទ្រទ្រង់​សហគមន៍កម្ពុជា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ និងតម្រូវឲ្យសមាគមផ្ដល់នូវរបាយកាណ៍សកម្មភាព និងរបាយ​ការណ៍​ហិរញ្ញវត្ថុ ឆ្នាំ២០១៩ និងត្រីមាសទី១ ឆ្នាំ២០២០ និងរាល់ព័ត៌មាន​គណនីប្រាក់មូលនិធិដែលប្រមូលពីសមាជិក ការបែងចែកថវិកា អត្ថ​ប្រយោជន៍​របស់សមាជិក និងរាល់ការចំណាយថវិកា (មូលនិធិតម្ដល់ និងថ្នាក់ជាតិ) ព្រមទាំងផ្ដល់នូវបញ្ជីឈ្មោះសមាជិកសមាគមនៅតាម រាជធានី-ខេត្ត។

ក្នុងសេចក្ដីជម្រាបមក លោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិ​ទ្រទ្រង់សហគមន៍កម្ពុជា របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ថាសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បានធ្វើ​សកម្មភាព​ផ្ទុយនឹងលក្ខន្ដិកៈដែលតម្ដល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារសមាគមបាននឹងកំពុងធ្វើសកម្មភាពស្វែងរកប្រយោជន៍ តាមរយៈទាញប្រជាពលរដ្ឋឲ្យចូលជាសមាជិក និងកំណត់ឲ្យបង់​ថវិកា​ចូលសមាគមដើម្បីបម្រើផលយោជន៍ផ្ទាល់ខ្លួន៕

ខាងក្រោមនេះជាខ្លឹមសាររបស់ក្រសួងមហាផ្ទៃ ៖