ក្រុមការងារចម្រុះ CHARLIE21 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មទៅលើកុមារអាយុ ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត

កាលពីថ្ងៃទី៩ ខែមិនា វេលាម៉ោង៦ និង៥០នាទីព្រឹក ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់បានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅសាលារៀន។ នៅម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ឪពុករបស់ក្មេងស្រីនេះបានរាយការណ៍ថាមិនឃើញក្មេងស្រីនេះត្រលប់មកផ្ទះវិញ។ មន្ត្រីនគរបាលមូលដ្ឋានបានទៅពិនិត្យបញ្ជីវត្តមានរបស់ក្មេងស្រីរងគ្រោះនៅសាលា ហើយបានឃើញថាក្មេងស្រីនេះមិនមានវត្តមានចូលរៀនទេនៅពេលព្រឹក ក្នុងថ្ងៃកើតហេតុ។

មន្ត្រីនគរបាលមូលដ្ឋាន រួមជាមួយអ្នកភូមិបានចាប់ផ្តើមស្វែងរកកុមាររងគ្រោះ។ នៅវេលាម៉ោង១០ និង៣០នាទីយប់ សាកសពរបស់ក្មេងស្រីត្រូវបានគេរកឃើញ ដោយកត់់សំគាល់ថាមានការប៉ុនប៉ងកប់លាក់បាំងសាកសព។

អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅកន្លែងកើតហេតុ។ ការពិនិត្យកោសល្យវិច័យ និងការពិនិត្យកន្លែងកើតហេតុត្រូវបានធ្វើឡើង ហើយជាលទ្ធផល ក្រុមការងារចម្រុះ CHARLIE22 ក៏ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងអង្គភាពការពារកុមារ (CPU), ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា, ក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត។

ក្រុមការងារចម្រុះនេះគឺថិតក្រោមការដឹកនាំរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។ “ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំពេញភារកិច្ចបានយ៉ាងល្អត្រឹមត្រូវ ក្នុងការស៊ើបសួរពត៌មានបឋម និងការការពារកន្លែងកើតហេតុ ដូច្នេះធ្វើអោយមន្ត្រីជំនាញកោសល្យវិច័យអាចប្រម៉ូលភស្តុតាងសំខាន់ៗបានជាច្រើន។” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើង។

បេសកកម្មនេះនៅមានសំណួរជាច្រើនដែលយើងមិនទាន់មានចម្លើយ ប៉ុន្តែខ្ញុំជឿជាក់ថាក្រុមការងារចម្រុះនឹងស្វែងរកចម្លើយទាំងឡាយពាក់ព័ន្ធទៅនឹងសកម្មភាពដែលបានកើតឡើងទៅលើក្មេងស្រីរងគ្រោះនេះ។ ខ្ញុំសូមស្នើសុំដល់មហាជនទាំងអស់គ្នា ប្រសិនបើមានពត៌មាន ឬបានឃើញជនរងគ្រោះពេលកំពុងដើរទៅសាលា សូមផ្តល់ពត៌មាននេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឬអង្គភាពការពារកុមារ (CPU)៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online