ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់យក្ស ៧គ្រឿង

ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់យក្ស ៧គ្រឿង នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ៣រសៀល ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអជ្ញាធរមូលដ្ឋាន បានឃាត់រថយន្តដឹកលើសទម្ងន់នៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារឃាត់បានរថយន្តដឹកលើសទម្ងន់យក្សចំនួន ៧គ្រឿង ដែលរថយន្តនីមួយៗមានទម្ងន់សរុបចាប់ពី ៧៧តោន ឡើងទៅ ដែលទម្ងន់អនុញ្ញាតឲ្យត្រឹមតែ ៤០តោនប៉ុណ្ណោះ។ រថយន្តទាំងនោះជាប្រភេទរថយន្តសណ្តោងសឺមុីរម៉ក (V1) ដឹកគ្រាប់ពោតចេញពីព្រំដែនកម្ពុជា-វៀតណាម ឆ្ពោះទៅប្រទេសថៃ ហើយរថយន្តទាំងនោះត្រូវបានរក្សាទុក និងដោះស្រាយដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។ សូមបងប្អូនម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានបង្កមហន្តរាយធ្ងន់ធ្ងរដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍។

By: Bonny From: ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online