ក្រុមចោរជំនាញខាងជិះម៉ូតូឆក់ ទូរសព្ទ័និងខ្សែក ប្រជាពលរដ្ឋនៅជាយដែនប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនហើយ

ក្រុងប៉ោយប៉ែត :ក្រុមចោរជំនាញខាងជិះម៉ូតូឆក់ ទូរសព្ទ័ ខ្សែក ការបូបលុយ និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅជាយដែនកម្ពុជា-ថៃ ត្រូវបាននគរបាលក្រុងប៉ោតប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤នាក់ រួមមាន១-ឈ្មោះ ១/ឈ្មោះនី ផានិត ភេទប្រុសអាយុ១៨ឆ្នាំ(ឆក់និងកាប់) ២/ឈ្មោះធន់ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកបើកម៉ូតូដឹកគេឆក់) ៣/ប៉ែន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនដៃដល់(អ្នកឆក់) ៤/ឈ្មោះលឹម ទីយ៉ា ភេទស្រីអាយុ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះនី ផានិត បានសារភាពថាខ្លួនបានគ្នាប្តីប្រពន្ធជាងមូយឆ្នាំហើយ ទើបតែដឹងថាប្តីជាចោរឆក់។

ពាក់ពន្ធ័ករណីខាងលើនេះ លោកអធិការបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ គឺធ្វើឡើងក្រោយពីមានពលរដ្ឋរងគ្រោះ០២នាក់ ១-ឈ្មោះឡាយ គីមប៊ួយ ភេទស្រីអាយុ២២ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ រស់នៅភូមិសាមគ្គីមានជ័យ ២-ឈ្មោះចន សុហឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល បានប្តឹងថា ពួកខ្លួនត្រូវបានក្រុមចោរឆក់ទូរសព្ទ័ និងប្រើហឹង្សាលើខ្លួននៅចំនុចផ្លូវបំបែកកែងលក់ជ្រូកខ្វៃផ្សារអគ្គ:ថ្មី កាលពីយប់ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង២០:៤០នាទីយប់។បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online