ក្រុមជនញៀនល្បែងអាប៉ោង ៤នាក់ ត្រូវបានកម្លាំងនគរបាលបង្រ្កាប
កំពង់ស្ពឺ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង ឆ្មក់ចូលបង្រ្កាបក្រុមអ្នកលេងល្បែងស៊ីសង(អាប៉ោង) កាលពីថៃ្ងទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង១០នាទី នៅចំណុចព្រៃខាងកើតភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រតិបត្ដិការសមត្ថកិច្ចឃាត់មនុស្សបាន៤នាក់ ១-ឈ្មោះ ខៀវ ខ្លី ហៅខ្លុយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង, ២-ឈ្មោះ យ៉ុង ឌឿន ភេទប្រុស អាយុ៥៦ឆ្នាំ( អ្នកបាញ់) រស់នៅភូមិចំការបុស្ស ឃុំរលាំងគ្រើល ស្រុកសំរោងទង, ៣-ឈ្មោះ សុន ធី ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង នឹង៤-ឈ្មោះ ស៊ឹម ណយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង។
ដកហូតវត្ថុតាង៖ មេអាប៉ោងចំនួន១, ចាន១, គំរប១, កំរាល ១ និងប្រាក់រៀលចំនួន ៧៩០.០០០៛ ( ចិតសិបប្រាំបួនម៉ឺនរៀល ) ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក ឲ្យដឹងមុខសញ្ញាអ្នកលេងល្បែងស៊ីសង គឺមិនរាងចាលទេ ទោះបីសមត្ថកិច្ចបង្រ្កាបចាប់បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស ក្រោយពីរចំណាត់ការច្បាប់រួចពួកគេនៅតែបន្ដប្រកបមុខរបរនេះដដែល មិនផ្អាកឬបញ្ឈប់សកម្មភាពនោះទេក្នុងពេលសមត្ថកិច្ចបង្រ្កាបម្ដងៗ មានអ្នកខ្លះរត់ធ្លាក់ទឹក រត់ចោល ស្បែកជើង ។
បច្ចុប្បន្នមុខសញ្ញាល្បែងស៊ីសង ស្រុកបាន កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ដ ដើម្បីចំណាត់ការផ្លូវច្បាប់បន្ដ ៕

