ក្រុមបើកម៉ូតូធំ កម្ពុជា-ថៃ បានធ្វេីដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ ” Ride for Solidarity Thailand Cambodia “

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឃឹម ហ្វីណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ក្រុមបើកម៉ូតូធំ ក្នុងដំណើរទស្សនៈកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជា-ថៃ ជាប្រទេសជិតខាងដែលមានកិច្ចសហប្រតិបត្តិការល្អស្ទើរគ្រប់វិស័យជាមួយគ្នា បន្ទាប់ពីស្ថានភាពកូវីតបានប្រសើរ ដំណើរការសេដ្ឋកិច្ចនៅច្រកអន្តរជាតិមានភាពល្អប្រសើរ។

សមាគមក្លឹបទេសចរ សហការជាមួយរដ្ឋបាលខេត្តបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណង ផ្សព្វផ្សាយវិស័យទេសចរណ៍ និងភាពងាយស្រួលសម្រាប់ទេសចរណ៍ផ្លូវគោក ជាពិសេសការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

ប្រធានក្រុមអ្នកបើកម៉ូតូធំបានសម្តែងនូវការថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត និងកងកំលាំងមានសមត្ថកិច្ចដែលបានជួយសម្របសម្រួល និងស្វាគមន៍យ៉ាងកក់ក្តៅ៕