ក្រុមហាម៉ាស គំរាមសម្លាប់អ្នកត្រូវបានចាប់ខ្លួន ប្រសិនបើអ៊ីស្រាអែលវាយប្រហារជនស៊ីវិល

JERUSALEM/GAZA,​ Oct​ 10​ (Reuters)​ -​ ចលនា​ក្រុម​សកម្មប្រយុទ្ធ​អ៊ី​ស្លា​មហា​ម៉ាស​បាន​គំរាម​ប្រហារ​ ជីវិត​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជនជាតិ​អ៊ី​ស្រា​អែ​ល​ម្នាក់​ រាល់ពេល​ដែល​អ៊ី​ស្រា​អែ​ល​ទម្លាក់​គ្រាប់បែក​លើ​ លំនៅ​ដ្ឋា​ន​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ ដោយ​គ្មាន​ការ​ព្រមាន​ជា​មុន​ ខណៈ​ដែល​អ៊ី​ស្រា​អែ​ល​បាន​ហៅ​កងទ័ព​ បម្រុង​ ៣០០,០០០​នាក់​ ដែល​មិន​ធ្លាប់​បាន​ហៅ​ពី​មុន​មក​ និង​បិទផ្លូវ​នៅ​លើ​ហ្កា​ហ្សា​ស្ទ្រី​ប​ ដោយ​បង្កើន​ ភាព​ភ័យ​ខ្លាច​ថា​ អ៊ី​ស្រា​អែ​ល​មាន​គម្រោង​វាយ​លុយ​តាម​ដែនដី​។​
​អំពើ​ហឹ​ង្សា​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​ ១.៥០០​ នាក់​ បាន​ជំរុញ​ឲ្យ​មានការ​ប្រកាស​ជា​អន្តរជាតិ​ពី​ ការ​គាំទ្រ​ចំពោះ​អ៊ី​ស្រា​អែ​ល​ បន្ទាប់​ពី​ការ​វាយប្រហារ​ដែល​បាន​បំផ្លិចបំផ្លាញ​អស់​ជា​ច្រើន​កាលពី​ចុង​ស​ប្តា​ហ៍​ ដោយ​ក្រុម​ហា​ម៉ាស់​ និង​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ និង​ការ​ការពារ​ជន​ស៊ី​វិល​។​
​បណ្តាញ​ទូរទស្សន៍​អ៊ី​ស្រា​អែ​ល​ បាន​និយាយ​ថា​ ជនជាតិ​អ៊ី​ស្រា​អែ​ល​ស្លាប់​ដោយសារ​ការ​វាយប្រហារ​ដោយ​ ក្រុម​ហា​ម៉ាស​បាន​កើនឡើង​ដល់​ ៩០០​នាក់​ ហើយ​យ៉ាង​ហោច​ណាស់​ ២.៦០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ និង​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។​ ក្នុង​ចំណោម​ប្រជាជន​អ៊ី​ស្រា​អែ​ល​ដែល​បាន​ស្លាប់​ មាន​យុវជន​ចំនួន​ ២៦០​ នាក់​ ដែល​ភាគច្រើន​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ឯ​ពិធីបុណ្យ​តន្ត្រី​វាល​ខ្សាច់​មួយ​ ជា​កន្លែង​ដែល​ ចំណាប់ខ្មាំង​មួយ​ចំនួន​ត្រូវ​បាន​ចាប់ពង្រត់​។​
​នៅ​ក្នុង​សុន្ទរកថា​ដ៏​ក្ដៅ​គគុក​មួយ​ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ លោក​ Benjamin​ Netanyahu​ បាន​ប្តេជ្ញា​ សងសឹក​ ដោយ​ចោទប្រកាន់​ក្រុម​ហា​ម៉ាស់​ពី​បទ​ប្រហារជីវិត​កុមារ​ដែល​បាន​ចង​ជាប់​គ្នា​ និង​អំពើ​ឃោរឃៅ​ ផ្សេងៗ​ទៀត​។​ ហើយ​លោក​បាន​និយាយ​ថា​ “​សត្រូវ​ដ៏​ឃោរឃៅ​នេះ​ចង់បាន​សង្គ្រាម​ ហើយនឹង​ទទួល​បាន​សង្គ្រាម​”​។