ក្រុមហ៊ុនចិននឹងចាប់ផ្ដើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នាពេលឆាប់ៗនេះ
ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្ដើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នាពេលឆាប់ៗនេះ។ ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើអភិបាលក្រុង/ខេត្តដែលស្ថិតនៅលើតម្រាយផ្លូវជួយសហការគាំទ្រដល់ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប នេះផង។
ក្រុង/ខេត្តដែលជាប់នឹងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប រួមមាន៖ ក្រុងភ្នំពេញ, ខេត្តកណ្ដាល, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, និងខេត្តសៀមរាប៕