ក្រុមហ៊ុនព្រីនស៍ ហូល ឌីងគ្រុបនាំយកអំណោយជាស្បៀងអាហារជូនប្រជាពលរដ្ឋចំនួន២៥០ក្នុងស្រុកបរកែវ

នៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២២ក្រុមហ៊ុន ព្រីនស៍ ហូល ឌីងគ្រុបបាននាំយកអំណោយជាស្បៀងអាហារជូនប្រជាពល

រដ្ឋទីទាល់ក្រមកពីឃុំទាំង៦ចំនួន២៥០ក្នុងស្រុកបរកែវ។ពិធីចែកអំណោយរបស់ក្រុមហ៊ុនខាងលើនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ឌុច ចាន់តូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ព្រីនស៍ ហូល ឌីងគ្រុបដែលបាននាំយកនូវអំណោយមកចែកជូនប្រជាពលរដ្ឋក្នុងស្រុកបរកែវនាពេលនេះ។ឯកឧត្តមអភិបាលខេត្តស្តីទីបាន ចាត់ទុកអំណោយទាំងអស់នេះគឺពិតជាបានរួមចំណែកជាមួយរដ្ឋបាលខេត្តរតនគិរីក្នុងការសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា៖អំណោយរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីងគ្រុបដែលជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៥០ គ្រួសារ នៅស្រុកបរកែវនាពេលនេះមួយគ្រួសារទទួលបាន អង្ករ ២៥

គីឡូក្រាម,ទឹកសុីអុីវ១យួ,មី១កេស និងត្រីខ សរុបជាថវិកាប្រមាណជាង ១៨ លានរៀល៕