ក្រុមហ៊ុន Apple បានយល់ព្រមបង់ប្រាក់ចំនួន ៥០លានដុល្លារ ទាក់ទងនឹងបញ្ហាក្តារចុច ជាមួយកុំព្យូទ័រ MacBook

តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters កាលពីម្សិលមិញនេះបានឱ្យដឹងថាក្រុមហ៊ុន Apple បានយល់ព្រមបង់ប្រាក់ចំនួន ៥០លានដុល្លារដើម្បីដោះស្រាយបណ្តឹង ដែលរងការចោទប្រកាន់ពីអតិថិជនថា ក្រុមហ៊ុនបានដឹង និងលាក់បាំងអំពីបញ្ហាជាមួយនឹងក្តារចុចប្រភេទ “butterfly” នៅលើកុំព្យូទ័រយួរដៃ MacBook ដែលងាយនឹងខូច។

ការ​ឯកភាព​បឋម​ដែល​បាន​ស្នើ​ឡើង​ត្រូវ​បាន​ដាក់​នៅ​យប់​ថ្ងៃ​ចន្ទ​នៅ​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង San Jose រដ្ឋ California ហើយ​ទាមទារ​ការ​យល់ព្រម​ពី​ចៅក្រម។ អតិថិជនបានអះអាងថា ក្តារចុច MacBook, MacBook Air និង MacBook Pro ជាច្រើនទទួលរងពីគ្រាប់ចុចស្អិត និងមិនឆ្លើយតបដោយខ្លួនឯង។ ម្យ៉ាងវិញទៀតប្រសិនបើមានធូលីតិចតួច ឬកំទេចកំទីតូចៗក៏អាចធ្វើឱ្យអ្នកប្រើប្រាស់ពិបាកក្នុងការវាយអក្សរផងដែរ។

សំណងនេះនឹងផ្ដល់ឱ្យអតិថិជនដែលបានទិញ MacBook, MacBook Air និងម៉ូដែល MacBook Pro ភាគច្រើននៅចន្លោះឆ្នាំ ២០១៥ និង ២០១៩ នៅក្នុងរដ្ឋចំនួនប្រាំពីររបស់សហរដ្ឋអាមេរិក៖ កាលីហ្វ័រញ៉ា ផ្លរីដា អ៊ីលីណយ មីឈីហ្គែន ញូវជឺស៊ី ញូវយ៉ក និងវ៉ាស៊ីនតោន។ Apple បាន​បដិសេធ​ចំពោះ​ការ​ធ្វើ​ខុស​ ជាថ្នូរនឹង​ការ​យល់ព្រម​ក្នុង​ការ​ដោះស្រាយ។

មេធាវីសម្រាប់អតិថិជនរំពឹងថា ទឹកប្រាក់ចំនួន ៣៩៥ដុល្លារនឹងផ្ដល់ឱ្យអតិថិជនដែលបានប្ដូរក្ដារចុចច្រើនដង ១២៥ដុល្លារសម្រាប់អ្នកដែលបានប្ដូរក្តារចុចម្ដង និង ៥០ដុល្លារសម្រាប់អ្នកដែលបានផ្លាស់ប្ដូរគ្រាប់ចុចណាមួយ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online