ក្រុមអ្នកវិទ្យាសាស្ត្រចិន រកឃើញមេរោគថ្មី ២ ប្រភេទ ដែលបានបំបែកខ្លួនចេញពី COVID-19 ​

ប៉េកាំង៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញ​មេរោគថ្មីចំនួន ២ ប្រភេទ ដែលបានបំបែកខ្លួនចេញពី COVID-19 ​ ក្នុងនោះមានដូចជា ប្រភេទ S-cov និងប្រភេទ L-cov ។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹង​ថា ​មេរោគប្រភេទ L-cov គឺមាន​ឥទ្ធិពលជាង S-cov ដោយសារតែវាមាន​កម្រិតក្នុងចម្លងជាជំងឺខ្ពស់ ហើយជាពិសេសវាអាចទៅបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សបាន​។

រូបតំណាងមេរោគថ្មី

អ្នកវិទ្យាសាស្ត្រម្នាក់បានលើកឡើងថា អ្នកជំងឺភាគច្រើនបាន​ឆ្លងមេរោគតែមួយប្រភេទ ក្នុងចំណោមមេរោគទាំង ២ ប្រភេទខាងលើ​ប៉ុណ្ណោះ។ ប៉ុន្តែ បើយោងតាម​គំរូវិភាគអ្នកជំងឺជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរទៅទីក្រុងវូហានថ្មីៗនេះ ​បានបង្ហាញឱ្យឃើញថា គាត់ប្រហែលជាឆ្លង​មេរោគទាំង​ ២ ប្រភេទនេះ​។

រូបតំណាងមេរោគថ្មី

លោក Yang Zhanqiu ដែលជាអ្នកជំនាញខាងរោគសាស្ត្រ​នៅមន្ទីរពេទ្យក្នុងទីក្រុងវូហានប្រទេសចិន បានប្រាប់កាសែត Global Times កាលពីថ្ងៃពុធថា៖​ជាធម្មតា​អ្នកជំងឺម្នាក់ អាចឆ្លងមេរោគដែលបានបំបែកខ្លួនចេញពី COVID-19 បានតែមួយប្រភេទតែប៉ុណ្ណោះ ពីព្រោះមេរោគប្រភេទផ្សេងគ្នា​ គឺវានឹង​ប្រឆាំងគ្នា។Yang Zhanqiu

រូបតំណាងមេរោគថ្មី

លោក Yang Zhanqiu បាននិយាយទៀតថា៖មេរោគប្រភេទថ្មីនេះ គឺវា​ទំនង​អាចនឹងរៀនសម្របខ្លួនរស់នៅក្នុង​មជ្ឈដ្ឋានខុស​ៗគ្នា ដែលអាចឱ្យវា​បំបែកខ្លួនចេញពី COVID-19 បាន មុនពេលវាអាចចម្លងដល់មនុស្ស។ លោក Yang ក៏បានបញ្ជាក់ផងដែរថា មេរោគប្រភេទថ្មីៗ អាចនឹងបន្តបំបែកខ្លួននៅពេលខាងមុខបន្ថែមទៀត ​ខណៈពេលដែលវាចេះតែបន្តចម្លងរាលដាលដល់មនុស្សពាសពេញពិភពលោក៕Yang Zhanqiu

រូបតំណាងមេរោគថ្មី

អត្ថបទ៖  https://www.khmerload.com/