ក្រោយភ្លើងឆាបឆេះព្រៃ នៅអូស្ត្រាលី ក្រុមBlackPink នាំគ្នាបរិច្ចាគជាទឹកប្រាក់ចំនួន…

កូរ៉េខាងត្បូង៖ តារា K-POP ក្រុម Black Pink អ្នកណាដែលថា​មិនស្គាល់ពីតារាចម្រៀងស្រី ដែលមានទាំងសមត្ថភាព និងរូបសម្រស់ ។ បច្ចុប្បន្ននេះ ក្រុមតារាចម្រៀងស្រីរូបនេះកំពុងមានការចាប់អារម្មណ៍ពីបណ្ដាហ្វេនៗយុវ័យ ទូទាំងប្រទេស។

យ៉ាងណាមិញ ហ្វេនៗតារា K-POP ជាពិសេសហ្វេនរបស់ក្រុម Black Pink ផ្ទាល់ប្រាកដជាបានស្គាល់ច្បាស់ ពីក្រុមមួយនេះ។ ដែលសមាជិកក្រុមនីមួយៗ សុទ្ធតែមានទេពកោសល្យ និង​សមត្ថភាពខុសៗគ្នា បើនិយាយពី សម្រស់របស់ពួកគេវិញ​មានភាពស្រស់ស្អាត និងមានរាងតូចច្រឡឹង ហើយមានភាពលេចធ្លោខ្លាំង។ រាល់ពេលដែលក្រុមតារាស្រីរូបនេះចេញបទចម្រៀងថ្មី ម្ដងៗមានអ្នកគាំទ្រច្រើន មិនចាញ់ក្រុមតារាស្រីផ្សេងទៀតនោះទេ ។

ថ្មីៗនេះមាន ព័ត៌មានពីការឆាបឆេះព្រៃ នៅឯប្រទេសអូស្ត្រាលី ដែលបង្កឲ្យមានការភ្ញាក់ផ្អើលទូទាំងពិភាពលោក ការឆេះព្រៃនេះ ទើបតែកើតឡើងថ្មីៗ ដែលបណ្ដាលឲ្យមានការប៉ះពាល់ជាខ្លាំង ដល់សត្វព្រៃជាច្រើនដែលរស់នៅទីនោះ ។ បន្ទាប់ពីបានដឹងថាមានការឆេះព្រៃនៅឯប្រទេសអូស្ត្រាលីមក ក្រុម Black Pink បានបរិច្ចាគទឹកប្រាក់ចំនួន ៤០ លានវ៉ុន (១០លាន ក្នុងសមាជិកម្នាក់ៗ)។ ក្រុមតារាចម្រៀងស្រី Black Pink​ មិនត្រឹមតែស្អាត មានភាពល្បីល្បាញប៉ុណ្ណោះទេ​ ពួកគេក៏មានទឹកចិត្តក្នុងការជួយដល់ ប្រទេសអូស្ត្រាលីផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

Black Pink
Black Pink
Black Pink
Black Pink

ប្រភព​​​៖  https://www.khmerload.com/